Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អនុញ្ញាត​ឱ្យ​បើក​សាលារៀនវិញ ​សម្រាប់​ថ្នាក់​ទី​៩ និង​​ទី​១២ ​

បន្ទាប់​ពី​មានការខកខាន​ការ​សិក្សា​​មួយ​រយៈពេល​ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​អប់រំ​យុវជន និង​កីឡា​ បានសម្រេច​​អនុញ្ញាត​ឲ្យ​សាលារៀន​ថ្នាក់​ទី​៩ និង​ទី​១២​បើក​បើក​បង្រៀន​នៅ​ក្នុង​កំឡុង​ខែកញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ដើម្បី​ត្រៀមប្រឡង​សញ្ញា​បត្រ​ថ្នាក់​ជាតិ​នៅ​ខែធ្នូ​ឆ្នាំ​២០២០​ ។

ក្រសួង​បញ្ជាក់​ថា​ ៖«​​ក្រសួង​នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​ខែធ្នូ​ឆ្នាំ​២០២០​ខាង​មុខ ។ ចំពោះ​ការ​រៀបចំ​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​សម្រាប់​សិស្ស​ថ្នាក់​ដទៃ​ទៀត ក្រសួង​នឹង​រៀបចំសេចក្តី​ណែនាំ​តាម​ក្រោយ​»​។

​ ជាមួយ​គ្នា​នេះ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ដែល​ជា​តំណាង​គ្រះ​ស្ថាន​សិក្សា​ឯកជន និង​គ្រះ​ស្ថាន​ឯកជន​ដទៃ​ទៀត បាន​ស្ម័គ្រចិត្ត​ពន្យា​ពេល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​កភូមិ​(​បាក់​ឌុ​ប​) ដើម្បី​ចូលរួម​ជាមួ​យ​ការ​ប្រឡង​ថ្នាក់​ជាតិ​នៅ​ខែធ្នូ​ឆ្នាំ​២០២០ ជាមួយនឹង​គ្រឹះស្ថានសាធារណៈ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9575190