លីបង់ ៖ ប្រទេសលីបង់ បានកត់ត្រាករណីឆ្លងកូវីដ១៩ថ្មីចំនួន ២៩៤នាក់ និងបាត់បង់ជីវិតចំនួន២នាក់ កាលពីថ្ងៃអាទិត្យនេះ បើយោងតាមគេហទំព័ររបស់ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេស។
បច្ចុប្បន្នប្រទេសនេះ មានករណីសរុបចំនួន ៦,៥១៧ករណី និងមានអ្នកបាត់បង់ជីវិតសរុប ៧៦នាក់ ខណៈដែលខ្លួនទើបតែជួបប្រទះនឹងការផ្ទុះដ៏សាហាវ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥៨នាក់ និងរាប់ពាន់នាក់ទៀតរងរបួសកាលពីសប្តាហ៍មុន។
កាលពីថ្ងៃសុក្រ លោកវេជ្ជបណ្ឌិត Friass Abiad ប្រធានមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri នៃមន្ទីរពេទ្យសាកលវិទ្យាល័យប្រយុទ្ធជាមួយកូវីដ១៩ បានប្រាប់ CNN ថា មន្ទីរពេទ្យពេញសុទ្ធតែអ្នកសម្រាកព្យាបាល។
លោក Abiad បានសរសើរវិស័យសុខាភិបាលរបស់ប្រទេសនេះ ចំពោះវិធីដោះស្រាយវិបត្តិទី២ នៃការឆ្លងកូវីដ១៩ និងការផ្ទុះរោងចក្រក្នុងទីក្រុង កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន។
សមត្ថភាពរបស់វិស័យសុខាភិបាល ដែលអាចគ្រប់គ្រងក្នុងពេលផ្ទុះរោងចក្រ និងកូវីដ១៩ គឺពិតជាគួរឱ្យសរសើរ។ ប៉ុន្តែឥឡូវនេះ មន្ទីរពេទ្យពេញហើយ និងការផ្គត់ផ្គង់របស់ពួកគេស្ទើរតែអស់ ខណៈដែលសមត្ថភាពសម្រាប់បុគ្គលិករបស់ពួកគេកំពុងតែមិនគ្រប់។ នេះជាអ្វីដែលលោកបានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព