Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Twitter ជួបនឹង ByteDance ហើយចង់ទិញអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក

តាមការផ្សាយរបស់ Reuters នាថ្ងៃទី៩ ខែសីហា នេះថា មានប្រភពជាក់លាក់ ២ នាក់បាននិយាយបញ្ជាក់ថា Twitter និងក្រុមហ៊ុន ByteDance ដែលបង្កើត Tik Tok បានជួបគ្នា ហើយបានបញ្ជាក់ពីគោលបំណងចង់ទិញអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកផងដែល ។ បន្ដែតាមការវិភាគរបស់អ្នកជំនាញនៅមានការសង្ស័យទៅលើសមត្ថភាពហិរញ្ញប្បទានរបស់ Twitter ។

ប្រភពបានបញ្ជាក់កាលថ្ងៃសៅរ៍នេះថា បច្ចុប្បន្នយើងមិនទាន់ច្បាស់ថា តើ Twitter អាចឬមិនអាចដេញថ្លៃខ្ពស់ជាងក្រុមហ៊ុន Microsoft ព្រមទាំងតើការសម្រេចការលក់ Tik Tok ទៅស្ថាប័នផ្សេងនោះអាចមុនថ្ងៃកំណត់ ៤៥ ថ្ងៃរបស់ប្រធានាធិបតីអាមេរិក Trump ដែលឬទេ?

យោងតាមការផ្សាយរបស់កាសែត Wall Street Journal ឃើញពីការជជែកគ្នាដំបូងរវាង Twitter និង ByteDance ហើយក្រុមហ៊ុន Microsoft ក៏នៅតែជាជម្រើសទី ១ ដដែល។

តម្លៃទីផ្សាររបស់ Twitter គឺជិត ៣០ ពាន់លានដុល្លារ ។

ប្រភពបានបន្ដថា តម្លៃទីផ្សាររបស់ Twitter បច្ចុប្បន្ននេះគឺមានតម្លៃស្ទើរតែស្នើនឹងតម្លៃអាជីវកម្ម ទីផ្សារ TikTok ដែលដាក់លក់នោះហើយ។ បើ Twitter ចង់ទិញអាជីវកម្មនេះទល់តែ Twitter មានហិរញ្ញប្បទានបន្ថែម ទើបអាចឆ្លើយតបនឹងប្រតិបត្តិការនេះបាន ។

លោកសាស្រ្តាចារ្យ Erik Gordon នៃសាកលវិទ្យាល័យមីឈីហ្គែនបាននិយាយដូច្នេះថា“ទោះជាអាចទិញអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកក៏ដោយ Twitter នៅតែជួបនឹងបញ្ហាហិរញ្ញប្បទាន ព្រោះវាពុំមានសមត្ថភាពហិរញ្ញប្បទានគ្រប់គ្រាន់នោះទេ ”។

គាត់យល់ថា ប្រសិនបើ Twitter ចង់បង្កើតក្រុមវិនិយោគិន នោះលក្ខខណ្ឌនឹងតឹងរឹងខ្លាំងណាស់ ហើយម្ចាស់ភាគហ៊ុន Twitter ប្រហែលជាសប្បាយចិត្ដធ្វើការគ្រប់គ្រងចំពោះអាជីវកម្មដែលមានសព្វថ្ងៃជាង។

បន្ដែមានប្រភពម្នាក់បញ្ជាក់ថែមទៀតថា ម្ចាស់ភាគហ៊ុនមួយក្នុងចំណោមម្ចាស់ភាគហ៊ុនទាំងអស់របស់ Twitter គឺ ក្រុមហ៊ុន Silver Lake ដែលជាក្រុមហ៊ុនវិនិយោគសមធម៌ឯកជន មានបំណងផ្តល់មូលនិធិដើម្បីជួយក្នុងការទិញអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក។

ប្រភពទាំងអស់បានបញ្ជាក់ថា Twitter បានឆ្លើយបែបឯកជនថា បើសិនចេញមុខទិញ TikTok នោះសម្ពាធប្រឈមការឃ្លាំមើលតិចជាង Microsoft ព្រោះ Twitter មិនសកម្មលើប្រទេសចិន ដូច្នេះក៏ពុំមានសម្ពាធពីប្រទេសចិនដូចគ្នា។

Twitter និង ByteDance រួមទាំង TikTok សុទ្ធតែបដិសេធមិនធ្វើអត្ថាធិប្បាយ ។

ឯសព្វថ្ងៃ Twitter ក៏កំពុងប្រឈមមុខនិងការព្រួយបារម្ភចំពោះការវាយប្រហារ ទាក់ទងទៅនឹងបញ្ហាសន្ដសុខជាតិ នៃការប្រមូលផ្ដុំទិន្នន័យពីសមាជិកសភាសហរដ្ឋអាមេរិក ។

ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃអាទិត្យនេះថា ខ្លួនបានប្តេជ្ញាចិត្តដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងនៅពាក់កណ្តាលខែកញ្ញា ។

ប្រធានាធិបតីសហរដ្ឋអាមេរិក Trump បាននិយាយនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែទទួលបាន“ផលប្រយោជន៍មួយភាគធំ” ក្នុងការលក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ព្រមទាំងព្រមានថា ប្រសិន TikTok ពុំត្រូវបានលក់ជូនក្រុមហ៊ុនអាមេរិកណាមួយទេ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកនឹងបញ្ឈប់សកម្មភាពអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកទាំងស្រុង ។

ក្រោយមកលោកបានចេញវិសាលភាពក្រឹត្យនៅថ្ងៃព្រហស្បតិ៍ថា ក្រោយរយៈពេល ៤៥ថ្ងៃ នឹងបញ្ឈប់អាជីវកម្មទាំងស្រុងជាមួយនឹង Tik Tok ដែលមានក្រុមហ៊ុន ByteDance ជាអ្នកគ្រប់គ្រង និង WeChat ដែលមានក្រុមហ៊ុន Tencent Holdings ជាអ្នកគ្រប់គ្រង។

ក្រុមហ៊ុន ByteDance នាថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់អារម្មណ៍ “រន្ធត់ចិត្ដ”“ប្រសិនសហរដ្ឋអាមេរិកមិនអាចផ្ដល់យុតិ្ដធម៌អោយយើង យើងនឹងប្តឹងឧទ្ធរណ៍ទៅតុលាការសហរដ្ឋអាមេរិក”។

TikTok នាថ្ងៃពុធ្ធបានបញ្ជាក់ថា ស្ថាប័នកំពុងធ្វើការជាមួយអ្នកជំនាញរបស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ដើម្បី“ការពារវេទិកាពីទទួកឥទ្ធិពលពីបរទេស” ហើយធ្វើការត្រួតពិនិត្យលើព័ត៌មានមិនពិតដែលអាចស្ថិតនៅក្នុងការបោះឆ្នោត ។

from: https://tnaot.com/km/m/detail/article/9575129