រថយន្តចំនួន ២ គ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវលេខ ១១ ក្នុងស្រុក Phrom Phiram កាលពីព្រឹកថ្ងៃចន្ទ បណ្តាលឱ្យអ្នកបើកបររថយន្តម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
លោកវរសេនីយ៍ឯក Rangsan Ondee បាននិយាយថាគ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៣ និង ៤០នាទី ទៀបភ្លឺ ក្បែរភូមិ moo ៤ ក្នុងឃុំ tambon Thap Yai Chiang។ ម្ចាស់រថយន្ត Toyota Riva បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវហើយជ្រុលទៅបុកឡាន Toyota Vigo មួយគ្រឿងទៀតដែលកំពុងដឹកស៊ុតនៅម្ខាងផ្លូវ។ រថយន្តទាំង ២ គ្រឿងរងការខូចខាតយ៉ាងដំណំក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះហើយអ្នកបើកបរទាំងពីរនាក់បានជាប់នៅក្នុងឡានរៀងៗខ្លួន។ ក្រុមជួយសង្គ្រោះបន្ទាន់បានប្រើវិធីគាស់ទ្វារឡានដើម្បីយកពួកគេចេញមកក្រៅ។
អ្នកបើករថយន្ដ Toyota Riva ឈ្មោះ Channarong Jaisuk អាយុ ២៥ឆ្នាំ មកពីស្រុក Thoeng ខេត្ត Chiang Rai រងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Wat Bot ។ អ្នកបើករថយន្ត Toyota Vigo ម្នាក់ទៀតឈ្មោះ Won Surin អាយុ ៥០ ឆ្នាំ មកពីស្រុក Bang Rakam ខេត្ត Phitsanulok បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។ ប៉ូលិសកំពុងបន្តការស៊ើបអង្កេតបន្ថែមទៀតចំពោះហេតុការណ៍នេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post