គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំផ្ទាល់របស់លោក កែវ សំណាង អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងសហការជាមួយកម្លាំងចម្រុះ បានចុះដឹកនាំកម្លាំងធ្វើការត្រួតពិនិត្យអាជីវកម្ ម។ម ខារ៉ាអូខេដែលបើកដំណើរការ ឲ្យប្រែក្លាយទៅជាភោជនីយដ្ឋាន វិញ តាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ សីហា ឆ្នាំ២០២០។
កម្លាំងគណៈបញ្ជាការណ៍ឯកភាពបានត្រួតពិនិត្យទីតាំងអាជីវកម្មទាំង៣ខាងលើ ឃើញថាមានម៉ាស៊ីនវាស់កម្ដៅ និងទឹកអាល់កុល នៅខាងមុខទីហាង និងមានលិខិតបើកអាជីវកម្មស្របតាមការណែនាំរបស់ក្រសួងរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល៕ ដោយ៖ត្នោត