ក្រោយបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនស្រាប់តែខាត់ សុឃឹម ជួបរឿងសប្បាយចិត្តថ្មីមួយទៀត
រាជធានីភ្នំពេញ ៖ តារាស្រីជើងចាស់ និងជាសិល្បការិនីពហុជំនាញ អ្នកនាង ខាត់ សុឃឹម បានធ្វើអោយអ្នកគាំទ្រអាណិតអ្នកនាងជាខ្លាំង ក្រោយពីនាងបានជួបទុក្ខផ្តួនៗនៃការបាត់បង់លោកឪពុកជាស្រលាញ់ និងអ៊ុំប្រុសបង្កើតរបស់ខ្លួននៅក្នុងខែតែមួយរហូតអ្នកគាំទ្របានចូលរួមលើកទឹកចិត្តអ្នកនាងកុំឲ្យមានការបាក់ទឹកចិត្តអី ។
ដូចពាក្យចាស់ពោលមិនខុស «ក្រោយភ្លៀងមេឃស្រឡះ» តួយ៉ាងនាង ខាត់ សុឃីម ក្រោយពីបានជួបព្យុះភ្លៀងជាច្រើននៅក្នុងជីវិតមួយរយៈពេលចុងក្រោយនេះក៏ដោយ ក៏តារាស្រីដែលប្រឡូកនៅក្នុងសិល្បៈរាប់ឆ្នាំរូបនេះបាននឹងកំពុងតែមានក្តីសុខ និងសុភមង្គលជាមួយនឹងការបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះ ដែលទើបតែសាកសង់រួច បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់នាង ។ដោយឡែកកាលពីពេលថ្មីៗនេះ នាងបានបង្ហាញពីរូបភាពនៅក្នុងផ្ទះយ៉ាងល្អប្រណីត ដូចជា ទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ យ៉ាងទាន់សម័យ ជាពិសេស មានបំពាក់ជាមួយគ្រឿងសង្ហារឹមពណ៌សទៀតផង ។ យ៉ាងណាមិញ តារាស្រីរូបនេះនៅតែបង្ហាញពីភាពរឹងមាំរបស់ខ្លួនជានិច្ច ទោះជាជួបទុក្ខសោកសៅបាត់បង់មនុស្សជាស្រលាញ់នៅក្នុងគ្រួសារក៏ដោយ រហូតធ្វើអោយរូបនាង ប្រាប់ទៅដល់មហាជនអោយបានដឹងថា នេះមិនមែនជាផ្ទះទី១ ដែលរូបនាងបានសាងសង់រួចនោះទេ ប៉ុន្តែវាជាផ្ទះទី៤ រួចមកហើយ ដែលបានសាងសង់រួច ។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារាស្រីពហុសិល្បៈ ដែលមានឈ្មោះល្បីល្បាញរូបនេះ កាន់តែងបង្ហាញពីជិវិតប្រចាំរបស់រូបនាងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកជានិច្ច ដោយនៅក្នុងរូបនាងក៏ធ្លាប់បានបង្ហាញពីទិដ្ឋភាព ផ្ទះចំការបស់នាងយ៉ាងស្រស់ស្អាតផងដែរ ៕ ដោយ៖ ត្នោត