ទីផ្សារកណ្តុរនៅតែមានតម្លៃសម្រាប់ព្រោះមានអ្នកចូលចិត្តហូប ទោះបីជាឈ្នួញវៀតណាមមិនបានឡើងមកទិញដូចមុនសម័យការផ្ទុះជំងឺកូវីដ១៩ក៏ដោយ នៅតែជាមុខម្ហូបពេញនិយមដដែល ។
លោកង៉ែត មានមុខរបរចាប់ឬទាក់កណ្តុរលក់ បន្ទាប់ពីធ្វើស្រែចម្ការបានឲ្យដឹងថា រាល់ថ្ងៃនេះគាត់បានទាក់កណ្តុរមកលក់ដើម្បីផ្គត់ផ្គង់គ្រួសារ បានតិចជាងមុនសម័យកូវីដ១៩ក្តី ប៉ុន្តែតម្លៃបានថ្លៃគ្រាន់បើ ។ការទាក់ឬចាប់កណ្តុរបានតិច ត្រូវលោកលើកឡើងថាឥឡូវនេះ កណ្តុរទាក់មិនបានច្រើនដូចមុនទេ ដោយសារភ្លៀងធ្លាក់ជាប់ៗពេក ធ្វើឲ្យកណ្តុរមិនហា៊នចេញមករកចំណី ។
សម្រាប់ទីផ្សារលក់ឲ្យម៉ូយវៀតណាមវិញ លោកក៏បានឲ្យដឹងដែរថាចាប់តាំងពីជំងឺកូវីដមក ម៉ូយមកពីវៀតណាមបាត់មុខឱ្យឈឹងមិនឃើញមកទិញទៀតទេ ហើយលោកក៏មិនទុកលក់ឲ្យម៉ូយ វៀតណាមដែរ ដោយសារទាក់បានតិចៗសម្រាប់លក់នៅទីផ្សារក្បែរផ្ទះ ស្ទើរមិនគ្រាន់ផង ។
លោកក៏បន្ថែមថា នៅពេលមុនសម័យកូវីដ កណ្តុរថោក ដោយតម្លៃមួយគីឡូក្រាម តែ៩ពាន់រៀលឬលើសតិចប៉ុណ្ណោះ ។ លោកបញ្ជាក់ថាឥឡូវនេះខ្ញុំអត់បានលក់ឲ្យម៉ូយវៀតណាមទេ គឺបានលក់នៅផ្សារក្នុងភូមិទេ ។ យើងលក់រាយតម្លៃ១៥.០០០រៀល ហើយបោះឲ្យគេ១ម៉ឺនរៀល ដោយគេ យកទៅលក់បន្ត១៥០០០រៀល ។ យ៉ាងណាក្តីលោកក៏បានឲ្យដឹងថា ពេលនេះទាក់កណ្តុរមិនសូវបានច្រើនដូចមុនទៀត ក៏ដោយសារដែលនៅកន្លែងដែលធ្លាប់ដាក់នោះត្រូវបានគេភ្ជួរដី ហើយក៏ដោយសារភ្លៀងធ្លាក់ជាប់ដែរ ។
ឥឡូវនេះអ្នកដើរទិញកណ្តុរក៏ទិញមិនបានដែរ បើកូនខ្ញុំរកមិនបាន ហើយបើខ្ញុំចង់លក់ទៅទិញគេក៏មិនបានដែរ ។ អ្នកមីងបានឲ្យដឹងទៀតថា មិនទៀងទេថ្ងៃខ្លះដាក់បានមួយថ្ងៃចំនួន៧ ឬ៨ ឬ៩គីឡូក្រាម (ធ្វើហើយ) តែពេលខ្លះឡើងជាងនេះ ឬចុះជាងនេះ បើគិតទាំងនៅរស់ជាង១០គីឡូក្រាម ។ ប៉ុន្តែពេលនេះមិនបានដូចមុននោះទេ ដោយសារគេភ្ជូរដីទុកសម្រាប់ធ្វើស្រែអស់ច្រើន៕