ម្តាយចុងចិត្តកំណាចបានរើសដុំថ្មគប់ បណ្ដាលឲ្យបែកចិញ្ចើមឆ្វេងរងរបួសយ៉ាងដំណំ បន្ទាប់ពីស្ត្រីជាម្តាយចុងឃើញនាងហូបពោតស្ងោរ ហើយថែមទាំងចោទប្រកាន់ថា នាងលួចលុយទិញ ប៉ុន្តែនាងថា មិនបានលួចទេ ដោយសារតែចង់ហូបពោតស្ងោរ នាងគ្មានលុយ ក៏បានសុំលុយពីឪពុកចំនួន២ពាន់រៀលទិញហូប បែរជាស្ត្រីជាម្ដាយចុងចោទប្រកាន់ និងរករឿងវាយនាងបែបនេះទៅវិញ ។
ក្មេងស្រីជំទង់រូបនេះបានទៅប្តឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ឃាត់ខ្លួនស្ត្រីជាម្ដាយចុងនោះទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ បុរសជាប្ដី និងត្រូវជាឪពុករបស់ក្មេងស្រីជំទង់ខាងលើបានសុំឲ្យមានការសម្របសម្រួលគ្នា ដោយសុំឲ្យនគរបាលជួយធ្វើការអប់រំនិងធ្វើកិច្ចសន្យាលើស្ត្រីដែលជាប្រពន្ធ និងត្រូវជាម្ដាយចុងរូបនោះតែប៉ុណ្ណោះ៕ដោយ៖ត្នោត