នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ១៩ បានរាយការណ៍ថា គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺសរុបចំនួន ៣ ៣៥១នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣ ១៦០នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១៣៣នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ គួរបញ្ជាក់ផងដែរថា អ្នកឆ្លងជំងឺក្នុងស្រុកមានចំនួន ២ ៤៤៤នាក់ និងអ្នកជំងឺជនជាតិថៃដែលត្រឡប់មកពីបរទេសវិញចំនួន ៤១៤នាក់។
គិតមកដល់ថ្ងៃនេះ អ្នកឆ្លងមេរោគកូវីដ១៩ទូទាំងពិភពលោកកើនឡើងដល់ចំនួន ២០.០២លាននាក់ និងមានអ្នកស្លាប់ចំនួន ៧៣៣ ៩៩៥នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៥.១៩លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៦៥ ៦១៧នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដោយមានអ្នកឆ្លងជំងឺសរុបចំនួន ៣.០៣លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ១០១ ១៣៦នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានអ្នកឆ្លងសរុបចំនួន ២.២១លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៤៤ ៤៦៦នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post