Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នាំជូត និងឆ្នាំរោង គួរតែប្រយ័ត្នបន្តិចនៅក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ

តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឆ្នាំថោះ ឆុងជាមួយ ឆ្នាំរកា។ 

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖ 

ឆ្នាំជូត

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះការធ្វើអ្វីមួយងាយរាំងស្ទះ និងងាយមានរឿងរាវថែមទៀតគប្បីប្រយ័ត្នប្រយែង។

 ជំនួញ ៖ ការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់ស្រវាចាប់តែអាធំ។

ស្នេហា ៖ កំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង។ 

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម។

ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាសៅហ្មងបន្តិច ហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានដែរពុំនោះបញ្ហាពិតជារត់ចូលជាក់ជាពុំខាន។

ជំនួញ ៖ ពេលនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺកុំគប្បីធ្វើអ្វីដែលជាការអួតអាងពេកពីព្រោះក្រុមមនុស្សគេមិនសប្បាយចិត្តទេប្រយ័ត្នគេស្អប់នាំទទួលផលលំបាកមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយលោកអ្នកចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិច ។

ស្នេហា ៖ ប្រុសស្រីមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរទេគឺមានភាពសុខដុមរមនាដូចសព្វមួយដង។ 

ឆ្នាំខាល

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដំណើរកិច្ចការងារសំខាន់ឬកិច្ចការធំដុំណាមួយ។

ជំនួញ ៖ការចេញធ្វើជំនួញមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កាគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់មកវិញ។

ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារក្នុងពេលនេះដែរតែងជោគជ័យដូចគាប់បំណង។ 

ឆ្នាំថោះ

រាសីខ្ពស់ត្រដែត។

ការងារ ៖ ក្នុងថ្ងៃនេះបើមានបញ្ហាប៉ះទង្គិចក៏តែងផ្តល់ផលល្អនិងទទួលជោគជ័យមួយចំនួនត្រឡប់មកវិញផង។ក្នុងរង្វង់គ្រួសារមានភាពសុខដុម និងកំពុងកើតវាលកាលត្រជាក់ត្រជុំណាស់ដែរ។

ជំនួញ ៖ របររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយនឹងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។

ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់។

ឆ្នាំរោង

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះមិនថាការងារតូចធំទេគឺតែងជួបបញ្ហារាំងស្ទះច្រើនដូចនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។

ជំនួញ ៖ មិនមានអ្វីលេចធ្លោទេគឺការជួញដូរទាំងធំទាំងមធ្យមឬការរកស៊ីកំប៉ិកកំប៉ុកក្តីមានការហូរចូលនូវផលកម្រៃសន្សឹមៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។

ស្នេហា ៖ ប្រុសស្រីត្រូវចេះស្រុះស្រួលមូលមតិគ្នាដោយមិនត្រូវប្រឆាំងគ្នាច្រើនឡើយបើពុំនោះកើតមានតែរឿងរាវរកាំរកូសប៉ុណ្ណោះ។ 

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត។

ការងារ ៖ ក្នុងថ្ងៃនេះបើមានបញ្ហាប៉ះទង្គិចក៏តែងផ្តល់ផលល្អនិងទទួលជោគជ័យមួយចំនួនត្រឡប់មកវិញផង។ក្នុងរង្វង់គ្រួសារមានភាពសុខដុម និងកំពុងកើតវាលកាលត្រជាក់ត្រជុំណាស់ដែរ។

ជំនួញ ៖ ទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយនឹងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។

ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់។

ឆ្នាំមមី

រាសីល្អជាមធ្យម។

ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាសៅហ្មងបន្តិច ហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានដែរពុំនោះបញ្ហាពិតជារត់ចូលជាក់ជាពុំខាន។

ជំនួញ ៖ ក្នុងពេលនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺកុំគប្បីធ្វើអ្វីដែលជាការអួតអាងពេកពីព្រោះក្រុមមនុស្សគេមិនសប្បាយចិត្តទេប្រយ័ត្នគេស្អប់នាំទទួលផលលំបាកមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយលោកអ្នកចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិច ។

ស្នេហា ៖ ប្រុសស្រីមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរទេគឺមានភាពសុខដុមរមនាដូចសព្វមួយដង។

ឆ្នាំមមែ

រាសីល្អជាមធ្យម។

ការងារ ៖ ដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរនៅឡើយទេ ពីព្រោះមានឧបទ្រពមិនល្អនៅយាយីនៅឡើយ។

ជំនួញ ៖ លាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។

ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារហើយ។

ឆ្នាំវក

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាបញ្ញាឈ្លាសវៃ និងធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

ជំនួញ ៖ លោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

ស្នេហា ៖ កំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការរៀបអាពាហ៍ពិពាហ៍បំផុត។ 

ឆ្នាំរកា

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងអាចសម្រេចជោគជ័យដូចគាប់បំណងផង។

ជំនួញ ៖ លោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារដែរ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងផងដែរ។

ស្នេហា ៖ ប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ។ 

ឆ្នាំច

រាសីល្អជាមធ្យម។

ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ព្រោះថាផលមិនល្អនោះក៏តែងមានចំពោះមុខច្រើន។

ជំនួញ ៖ មិនមានអ្វីលេចធ្លោគួរឱ្យកត់សម្គាល់ទ្បើយគឺប្រាក់ចំណូលអាចរកបានត្រឹមមួយទប់ទល់តែការជួញឆ្ងាយចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយកើតឡើងព្រោះតែសម្តីប៉ប៉ាច់ប៉ប៉ោចឬការឌឺដងពាក្យសម្តីឥតបានការ។

ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះលុបបំបាត់ភាពប្រចែប្រច័ណ្ឌដែលមិនសមហេតុផលចេញពីខ្លួនខ្លះទើបប្រសើរ។

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងអាចសម្រេចជោគជ័យដូចគាប់បំណងផង។

ជំនួញ ៖ បើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារដែរ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងផងដែរ។

ស្នេហា ៖ ប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ៕ប្រភព៖ CEN 

from: https://tnaot.com/km/m/detail/article/9574428