Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លង់ហើយ!! ស្ទីលតែងខ្លួនរបស់ BlinkBleh ក្នុងឈុតមួយរបស់តួឯកស្រីនៅក្នុងរឿង It’s Okay to Not Be Okay

កាលពីពេលថ្មីៗនេះ ស្រីស្អាត BlinkBleh ដែលជា Influencer មួយរូបកំពុងតែមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម បានធ្វើឲ្យហ្វេនៗជាច្រើនប្លែកភ្នែកស្ទើរតែគ្រប់គ្នា ដោយកញ្ញាបានផាត់មុខ និងតុបតែងខ្លួនជាមួយសម្លៀកបំពាក់ជាច្រើនឈុតដូចទៅនឹង Ko Moon-Young ដែលជាតួឯកស្រីនៅក្នុងរឿង «It’s Okay to Not Be Okay»។ ហើយរូបថត ដែលកញ្ញាទើបតែបង្ហោះ មើលទៅពិតជាស្រដៀងជាមួយ Ko Moon-Young ខណៈពេលលេងស្ទីលបែបនេះទៅ។

ជាក់ស្ដែងក្នុងរូបថតខាងក្រោមនេះ បានបង្ហាញនូវស្ទីលតែងខ្លួនមិនថា ម៉ូតសក់ ការផាត់មុខ និងសម្លៀកបំពាក់នោះទេ ពិតជាប្លែកខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីចេះតុបតែងខ្លួន ស្រីស្អាត BlinkBleh ក៏អាចបកស្រាយបទចម្រៀង និង Cover បានយ៉ាងពីរោះថែមទៀតផង។

ចង់ដឹងថាស្ទីលតែងខ្លួនរបស់ស្រីស្អាត BlinkBleh មើលទៅទាក់ទាញយ៉ាងណាទៅ ក្នុងឈុតសម្លៀកបំពាក់របស់តួឯកស្រីក្នុងរឿង It’s Okay to Not Be Okay សូមទស្សនារូបថតខាងក្រោមនេះ៖

from: https://tnaot.com/km/m/detail/article/9572609