Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចង់បានដងខ្លួនរាងស្លីមស្អាតសាកល្បងអនុវត្តន៍តាមវិធីទាំងនេះ

ថ្ងៃនេះសូមណែនាំលោកអ្នកពីក្បាច់ហាត់ប្រាណពិសេសមួយចំនួនដើម្បីបានរាងស្លីមស្អាតស្រកជាតិខ្លាញ់។ដូច្នេះសាកល្បងវិធីទាំងនេះរាល់ថ្ងៃអ្នកនឹងឃើញប្រសិទ្ធភាពជាមិនខាន៖

១. ក្រាបខ្លួនទៅលើឥដ្ឋរួចសណ្តូកជើងទៅត្រង់ជាមួយនឹងចុងជើងរបស់អ្នករួចហើយធ្វើចលនាជង្គង់ទៅមកៗ។

២. ឈរដងខ្លួនឲ្យត្រង់រួចធ្វើចលនាអង្គុយ ក្រាប ងើបចុះឡើងៗ(មើលរូប)។

៣. អង្គុយដោយលើកជើងរបស់អ្នកឲ្យខ្ពស់រួចធ្វើចលនាដៃដោយបង្វិលជាមួយចង្កេះ ព្យាយាមរក្សាជំហរជើងរបស់អ្នកឲ្យនៅដដែល។

៤. ដេកត្រង់ខ្លួនលើឥដ្ឋរួចហើយធ្វើចលនាជើងដោយលើកទៅត្រង់ចុះឡើងៗ។៥. ដាក់ខ្នងឲ្យស្មើរត្រង់លើឥដ្ឋដោយធ្វើចលនាលើកជង្គង់របស់អ្នកព្រមជាមួយចលនាដៃនិងក្បាល(មើលរូប)

៦. ក្បាច់ធ្វើចលនាជង្គង់ដោយផ្តេកខ្លួនទៅចំហៀងរួចលើកជង្គង់ចុះឡើង

៧. ផ្ងារខ្លួនដោយទ្រជាមួយដៃទាំងពីររួចហើយធ្វើចលនាជើងបោះទៅមកៗ

៨. យកទីតាំងមួយជាគោល ទ្រដងខ្លួនជាមួយនឹងកែងដៃនិងចុងជើងរួចហើយធ្វើចលនាដោយបោះដៃឡើងលើទៅត្រង់ដោយប្រែខ្លួនទៅចំហៀង៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9572501