លោក Suthin Wuttisin អាយុ ៨៣ឆ្នាំ បានចេញពីឡានកូនស្រីរបស់គាត់ដើម្បីពាក់ម៉ាស់ដែលគាត់ភ្លេចនៅក្នុងផ្ទះ ដែលស្ថិតក្នុងស្រុក Bang Pakong ខេត្ត Chachoengsao កាលពីថ្ងៃទី ៨ ខែសីហា នៅពេលព្រឹកមុនពេលមុនពេលកើតហេតុការណ៍វាយប្រហារឡើង។
យោងតាមប៉ូលិសស្រុក Bang Pakong បានឱ្យដឹងថា អតីតមេបញ្ជាការកងទ័ពថៃអ្នកស្រី Pansamon Yuenyong អាយុ ៤៦ឆ្នាំ ដែលមានទីលំនៅក្បែរនោះបានបើកទ្វាររបស់នាងភ្លាមៗ ដោយមានកាំបិតនៅក្នុងដៃសំដៅទៅរកបុរសចំណាស់រងគ្រោះ។ ជនល្មើស បានវាយប្រហារទៅលើបុរសរងគ្រោះដោយចាក់ទៅលើកដៃស្តាំជាច្រើនដង ភ្លាមនោះកូនស្រីរបស់ជនរងគ្រោះដែលស្ថិតនៅក្នុងឡានមានការភ្ញាក់ផ្អើលជាខ្លាំងហើយបានឆោឡោហៅអ្នកនៅក្នុងផ្ទះឱ្យមកជួយបញ្ឈប់ការវាយប្រហារនោះ។ ក្រោយបញ្ចប់ការវាយប្រហារ ជនរងគ្រោះអាយុ ៨៨ឆ្នាំរូបនេះបានរងរបួសជាច្រើនកន្លែង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីទទួលការព្យាបាលបន្ទាន់ ចំណែកឯជនល្មើសវិញបានរត់ទៅពួនសំងំក្នុងផ្ទះ។ មន្រ្តីប៉ូលិសស្រុក Bang Pakong បានទៅដល់កន្លែងកើតហេតុហើយបានចំណាយពេលប្រហែល ៣០នាទី ដើម្បីបញ្ចុះបញ្ចូលឱ្យជនល្មើសចេញពីផ្ទះហើយនាំទៅកាន់ប៉ុស្តិនគរបាលស្រុក Bang Pakong ដើម្បីសួរចម្លើយ។
សាច់ញាតិជនរងគ្រោះម្នាក់បាននិយាយប្រាប់ប៉ូលិសថា អតីតមេបញ្ជាការកងទ័ពរូបនេះ(ជនល្មើស) ធ្លាប់មានជំងឺផ្លូវចិត្ត ហើយជារឿយៗគេបានឃើញនាងកាន់កាំបិត ឬកន្ត្រៃនិងវាយប្រហារទៅលើប្រជាជនដែលរស់នៅក្បែរនោះ។ បច្ចុប្បន្នប៉ូលិសកំពុងចាត់វិធានការទៅលើជនល្មើសតាមផ្លូវច្បាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news