ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ ។
ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ខេត្តឧត្តរមានជ័យ វេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង កម្ពស់ទឹកក្នុងអាង ៣,៩០ម៉ែត្រ ធៀបនិងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ កើនឡេីង ០,០៧ម៉ែត្រ ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាព្រឹកថ្ងៃទី១០ ខែសីហានេះ ។
ស្ថានភាពទឹក នាព្រឹកថ្ងៃទី១០នេះ គឺលើស្ពានទៅហើយ ខណៈពេលនេះប្រកាសឲ្យមានការប្រុងប្រយ័ត្ន ដែលជិតដល់ប្រកាសអាសន្នហើយ បើភ្លៀងនៅតែបន្តធ្លាក់មិនឈប់នោះ ៕ដោយ៖ត្នោត