Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជើងហោះហើរ Shenzhen បន្ទាប់ពីធ្លាក់កំពស់ចុះជិត ៦ ពាន់ម៉ែត្រក៏បញ្ចេញសញ្ញា Code 7700 ដើម្បីចុះចត

តាមការចេញផ្សាយរបស់គេហទំព័រ Xin Hua បានអោយដឹងថា ជើងហោះហើរ ZH9209 របស់ Shenzhen នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ បានចេញសញ្ញា Code 7700 ដើម្បីសុំការចុះចតជាបន្ទាន់ ។

ជើងហោះហើរនេះដំបូងបានហោះហើរតាមគម្រោងពីក្រុង Shenzhen ទៅកាន់ ក្រុង Xi An ដោយបានចេញដំណើរនៅម៉ោង ៧ និង ៣២ នាទី ក្រោមពីចេញដំណើរបាន ២០ នាទី ជើងហោះហើរនេះស្រាប់តែធ្លាក់កំពស់ពី ៩២០០ ម៉ែត្រជា មកជិត ៦០០០ ម៉ែត្រ ក្រោយពីបានចេញសញ្ញា Code 7700 ក៏បន្ដធ្លាក់កំពស់មកប្រមាណ ៣៦០០ ម៉ែត្រ ចុងក្រោយក៏សម្រេចត្រលប់ក្រោយដើម្បីចុះចតជាបន្ទាន់។

ចំពោះរឿងនេះ ជើងហោះហើរអាកាសចរ Shenzhen បានធ្វើការឆ្លើយតបនៅថ្ងៃទី៩ ខែសីហា នេះថា យន្ដហោះលេខ៣៣០ ដែលបានចេញបេសកកម្មហោះហើរលេខ ZH9209 (ហោះហើររវាង ក្រុង Shenzhen ទៅកាន់ ក្រុង Xi An ) យន្ដហោះនេះបានហោះចេញនៅម៉ោង ៧ និង ៣២ នាទី ដោយបានហោះឡើងទៅកំពស់ ៩២០០ ម៉ែត្រនៅក្នុងតំបន់អាកាស Guangzhou បន្ដែស្រាប់តែយន្ដហោះមានបញ្ហាសម្ពាធខ្យល់ ដូចនេះអ្នកបើកយន្ដហោះបានធ្វើការទៅតាមបទដ្ឋានគ្រោះថ្នាក់បន្ទាន់ ដោយធ្វើការទំលាក់កំពស់យន្ដហោះមកត្រឹមកំពស់សុវត្ថិភាព ហើយក៏បានត្រលប់មកព្រលានយន្ដហោះ Shenzhen ព្រមទាំងបានចុះចតនាវេលាម៉ោង៩ និង ១៣នាទីនៅថ្ងៃដដែលនេះ ក្នុងនោះពុំមានអ្នករងរបួសម្នាក់ណាឡើយ។

នៅម៉ោង ១២ ថ្ងៃត្រង់នៅថ្ងៃដដែលនោះ ជើងហោះហើរនេះបានកែបញ្ជាហោះហើយពី ក្រុមអាកាសចរ ZH9209 មក B-1036 ដោយប្រើប្រាស់យន្ដហោះលេខ ៣៣០ ដើម្បីបន្ដបេសកកម្ម ហោះហើរ ហើយនាវេលាមៅង ១៤ និង ១៥នាទី ជើងហោះហើរនេះក៏បានចុះចតដោយសុវត្ថិភាពនៅក្រុង Xi An ។

តាមរបាយការណ៍បានឲ្យដឹងថា ថ្ងៃកើតហេតុនោះ ជើងហោះហើរ អាកាសចរ Shenzhen បានប្រើប្រាស់យន្ដហោះលេខ ៣៣០ ដែលមានអាយុកាល 2.3 ឆ្នាំ ហើយជាធម្មតាពេលដែលយន្ដហោះជួបបញ្ហានោះ អ្នកបើកយន្ដហោះតែប្រើលេខកូដគ្រោះថ្នាក់បន្ទាន់លេខ ៧៧០០ ដើម្បីជូនដំណឹងដល់ព្រលានវិញុ។

សញ្ញាគ្រោះអាសន្នផ្សេងៗរួមមាន ៖ កូដ ១២០០ គឺបើកយន្ដហោះដោយបញ្ជាផ្ទាល់ , កូដ ២០០០ គឺអ្នកគ្រប់គ្រងពុំបានផ្ដល់លេខបញ្ជាអោយ , កូដ ៧៥០០ យន្ដហោះត្រូវបានចោរប្លន់គ្រប់គ្រង , កូដ ៧៦០០ វិទ្យុទាក់ទងខុស , កូដ ៧៧០០ យន្ដហោះខូច , កូដ ១២៥៥ និងកូដ ១២៧៧ យន្ដហោះ VIP ។

from: https://tnaot.com/km/m/detail/article/9572366