ក្លឹបខ្លាំងមកពីអេស្ប៉ាញគឺ Atletico Madrid បានបញ្ជាក់ថា មនុស្សចំនួន២រូប មកពីក្លឹបរបស់ពួកគេបានតេស្ដឃើញវិជ្ជមាននៃវីរុស Covid-19។
ការធើ្វតេស្ដនេះធើ្វឡើងមុនការប្រកួតវគ្គ៨ក្រុមចុងក្រោយ រវាង At.Madrid និង RB Leipzig ក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ នៅថៃ្ងព្រហស្បតិ៍ ខាងមុខនេះ។
យ៉ាងណាក្ដី ក្លឹបមិនបានបញ្ចេញឈ្មោះបុគ្គល២រូបនោះឡើយ ខណៈសព្វថៃ្ងពួកគេកំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគេ។
ការតេស្ដនេះបានធើ្វឡើងកាលពីថៃ្ងសៅរ៍កន្លងទៅ នៅទីក្រុង Madrid មុនពេលដែលពួកគេត្រូវឡើងយន្ដហោះមកកាន់ទឹកដីព័រទុយហ្គាល់៕
ប្រភព៖ BBC