កីឡាករសញ្ជាតិប្រេស៊ីលបានបញ្ជាក់អំពីការចាកចេញរបស់ខ្លួនហើយពីក្លឹបChelseaក្រោយបានបញ្ចេញសំបុត្រលាអ្នកគាំទ្រតាមបណ្តាញសង្គម។ កុងត្រារបស់ Willian នឹងត្រូវផុតនាចុងខែសីហាខាងមុខនេះ បើទោះជាក្លឹបផ្តល់កុងត្រាក្តី តែ Willian ហាក់មិនពេញចិត្តនឹងលក្ខខណ្ឌ័ដែលផ្តល់អោយឡើយ។
នៅក្នុងលិខិតនោះបាននិយាយថា៖ “៧ ឆ្នាំកន្លងមកនេះជាពេលវេលាដ៏អស្ចារ្យរបស់ខ្ញុំ។ កាលពីខែសីហា ២០១៣ ខ្ញុំបានសម្រេចចិត្តមកលេងនៅទីនេះ ហើយខ្ញុំគិតថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងជីវិតខ្ញុំ។”
Willian បន្ថែមថា៖ “យើងមានពេលសប្បាយចិត្តជាមួយគ្នា ពិបាកចិត្ត និងមានពេលលើកពានជាហូរហែរ។ ខ្ញុំបានរៀនសូត្រច្រើនពីគ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រនៅទីនេះ។ ពេលនេះជាពេលវេលាយើងត្រូវលាគ្នា។ ខ្ញុំនឹងនឹកមិត្តរួមក្រុមរបស់ខ្ញុំ បុគ្គលិកក្លឹប និងអ្នកគាំទ្រ។”
គួរបញ្ជាក់ផងដែរថា Willian អាចនឹងចាកចេញពីក្លឹប Chelsea ទៅកាន់ក្លឹប Arsenal ដែលស្ថិតនៅទីក្រុងឡុងជាមួយគ្នា ដោយ Arsenal ហ៊ានផ្តល់កុងត្រាពេល៣ឆ្នាំអោយកីឡាករប្រេសុីលនេះ និងបានតម្លើងប្រាក់ឈ្នួលសប្តាហ៏អោយទៀតផង។
ប្រភព៖ Goal.com