ខែ្សការពាររបស់ក្រុមសេះបង្កង់ Juventus គឺកីឡាករ Matthijis de Ligt នឹងត្រូវខកខានពីសកម្មភាពបាល់ទាត់រហូតដល់ខែវិច្ឆិកា ក្រោយពីរូបគេបានបញ្ជាក់ថា ខ្លួននឹងវះកាត់របួសស្មា។
កីឡាករសញ្ជាតិហូឡង់នេះ បានរងរបួសស្មាខាងស្ដាំកាលពីឆ្នាំមុន ខណៈរបួសនេះបានញុំញីរូបគេរហូតមកដល់ពេលបច្ចុប្បន្ន ដែលធើ្វឲ្យរូបគេបង្ខំចិត្ដធើ្វការវះកាត់ដើម្បីឲ្យមានភាពធូរស្រាល។
ដោយមើលឃើញថាក្រុមកំពុងខ្វះកីឡាករនៅតំបន់ការពារ ការវះកាត់ក៏ត្រូវបានពន្យាពេលសម្រាប់ De Ligt ដែលធើ្វឲ្យរូបគេទើបតែបានត្រៀមធើ្វការវះកាត់ (លេងទាំងរបួស) ធើ្វយ៉ាងណាដើម្បីឲ្យស្មារបស់គេមានភាពប្រសើរឡើងវិញ ដើម្បីត្រៀមជួយក្រុមបន្ដនៅរដូវកាលថ្មីខាងមុខ៕
ប្រភព៖ Dailymail