ថ្ងៃទី០៩ ខែសីហា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់ និងអ្នកជាសះស្បេីយ ០២នាក់ ៖
ថ្ងៃនេះមានជាសះស្បេីយ ២នាក់ និងយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៣នាក់ ។
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១០ សីហា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ៣នាក់ (ករណីនាំចូលពីណ្ឌូនេស៊ី ជនជាតិខ្មែរទាំង៣នាក់ ក្រោយធ្វេីតេស្តលេីកទី៤ នៅថ្ងៃទី១៣នៃចត្តាឡីស័កនៅពេទ្យខេត្តត្បូងឃ្មុំ) ដូច្នេះចំនួនសរុប ២៥១នាក់ ជាសះស្បេីយចំនួន ២នាក់ (ជនជាតិខ្មែរទាំងអស់) ដូច្នេះចំនួនសំរាកនៅពេទ្យ #៣២នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២១៩នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 72886 ស្មេីនឹង 4390 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
ប្រភព៖ ក្រសួងសុខាភិបាល / នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC