Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី​វ័យក្មេង​២០​រូប​កសាង​ទ្រព្យសម្បត្តិ​តាម​វិធី​ណា?

លើ​លោក​នេះ​មិន​មាននូវ​រូបមន្ត​ដែល​អ្នក​អាច​អនុវត្ត​តាម​ដើម្បី​ក្លាយជា​មហាសេដ្ឋី​ទេ ប៉ុន្តែ​ការ​មាន​ផ្នត់​គំនិតល្អ​ៗ​មួយ​ចំនួន​អាច​តម្រង់​ទិស​អ្នក​ទៅ​រក​ភាព​ជោគជ័យ​បាន​លឿន​ជាង​អ្នក​ដទៃ​។ ផ្នត់គំនិត​ទាំងនោះ​រួម​មាន​ភាព​ច្នៃប្រឌិត និង​ការ​ខិតខំ​ប្រឹងប្រែង​ជាដើម​។ ប៉ុន្តែ​ក្នុង​សម័យ​អ៊ី​ន​ធើ​ណែ​ត​នេះ ពិភពលោក​មើលឃើញ​មហាសេដ្ឋី​វ័យក្មេង​ជា​ច្រើន​រូប​ដែល​បាន​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​យ៉ាង​លឿន ហើយ​ពួក​គេ​មាន​ចំណុច​ដូច​ៗ​គ្នា​ដូច​ខាងក្រោម​នេះ​៖

១. ប្រឡូក​ក្នុង​វិស័យ​ទំនាក់ទំនង

លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerbeg) បាន​ចាប់ផ្តើម Facebook ដែល​បាន​ផ្លាស់​ប្តូរ​ការ​ដែល​មនុស្ស​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​លឿន​។ នៅ​ឆ្នាំ ២០១១ ទស្សនាវដ្តី Forbes បាន​ប្រកាស​ថា លោក​បាន​ក្លាយជា​មហាសេដ្ឋី​ដែល​វ័យក្មេង​ជាងគេ​លើ​លោក​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ខេ​វី​ន សាយ​ស្ត្រុ​ម (Kevin Systrom) ដែល​ជា​ស្ថាបនិក​របស់ Instagram ក៏​បាន​ក្លាយជា​មហាសេដ្ឋី​ដែរ​បន្ទាប់​ពី​បាន​សម្រេចចិត្ត​លក់​ក្រុមហ៊ុន​ឲ្យ​ទៅ Facebook ក្នុង​ឆ្នាំ ២០១២​។ មហាសេដ្ឋី​ដទៃ​ទៀត​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​រួម​មាន​លោក ចេ​ន ឃូ​ម (Jan Koum) ដែល​ជា​សហ​ស្ថាបនិក​របស់ WhatsApp លោក​អេ​វេន ស្ពី​ហ្គេ​ល (Evan Speigel) ដែល​ជា​ស្ថាបនិក​របស់ Snapchat និង​លោក ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជា​ស្ថាបនិក​របស់ Twitter ជាដើម​។

២. វិនិយោគ​លើ​ទីផ្សារ​អន​ឡាញ

មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដទៃ​ទៀត​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ដើម្បី​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​បាន​បង្កើត​នូវ​គំរូ​អាជីវកម្ម​ថ្មី​ៗ​ផង​ដែរ​ដូច​ជា​ការ​ចែករំលែក​លំនៅ​ដ្ឋា​ន​ដែល​មាន​លើ Airbnb និង ការ​ចែករំលែក​យានជំនិះ​របស់ Uber ជាដើម​។

៣. ដើរ​លើ​ផ្លូវ​ចាស់

ទោះជា​មហាសេដ្ឋី​វ័យក្មេង​ថ្មី​ៗ​ភាគច្រើន​មក​ពី​ពិភព​បច្ចេកវិទ្យា​ពិតមែន​ក្តី នៅ​មាន​មហាសេដ្ឋី​មួយ​ចំនួន​ទៀត​ដែល​បាន​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​ពឹងផ្អែក​លើ​វិស័យ​ចាស់​ៗ​ទៅ​វិញ​ដូច​ជា​វិស័យ​ប្រេង ដែល​មាន​លោក ច​ន រ៉ុ​កាហ្វេ​ឡឺ (John Rockefeller)​ជាដើម​។

ក្រៅពី​នេះ​ហើយ អ្នកស្រី ជេ​ឃេ រ៉ូ​លីង (J.K. Rowling) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Harry Potter ដ៏​ល្បី​ជុំវិញ​ពិភពលោក​ក៏​បាន​ក្លាយជា​មហាសេដ្ឋី​ដែរ​ព្រោះតែ​ប្រជាប្រិយភាព​នៃ​សៀវភៅ​ដែល​អ្នកស្រី​បាន​និពន្ធ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9572173