Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្វើ​យ៉ាងដូចម្តេច​ទើប​អាច​ធានា​ថា​ទ្រព្យសម្បត្តិ​របស់​អ្នក​អាច​គង់វង្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់?

ទ្រព្យសម្បត្តិ​ជា​ច្រើន​អាច​ត្រូវ​បាន​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន ដែល​មាន​ដូច​ជា អចលនទ្រព្យ អាជីវកម្ម ឬ​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត​ដែល​មាន​តម្លៃ​។ ជាក់ស្តែង អ្នក​ដែល​ទ​ទួ​កបាន​ទ្រព្យសម្បត្តិ​ពី​អ្នក​ជំនាន់​មុន​មាននូវ​អត្ថប្រយោជន៍​ជា​ច្រើន​។ ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ជៀសវាង​ជាប់បំណុល និង​ពួក​គេ​មាន​សមត្ថភាព​ធ្វើការ​វិនិយោគ​បន្ត​ដែល​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ផង​ដែរ​។

ដើម្បី​កសាង​ទ្រព្យសម្បត្តិ អ្នក​ត្រូវ​តែ​ទិញ​នូវ​ទ្រព្យសម្បត្តិ​ដែល​អ្នក​អាច​ផ្ទេរ​បន្ត ឬ​សន្សំ​លុយ​ទុក​សម្រាប់​អ​ក្នក​ជំនាន់​ក្រោយ​។ប៉ុន្តែ​វា​មិន​ងាយស្រួល​ឡើយ​ក្នុង​ការ​រក្សាទ្រព្យ​សម្បត្តិ​ឲ្យ​បាន​គង់វង្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​បាន អ្នក​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​។ ខាងក្រោម​គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​សម្រេច​បាន​គោលដៅ​ខាងលើ​។

១. វិនិយោគ​លើ​អចលនទ្រព្យ

អចលនទ្រព្យ​គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​រក​លុយ​ឲ្យ​អ្នក​បាន​។ ប្រសិនបើ​មនុស្ស​ម្នាក់​ទទួល​បាន​អចលនទ្រព្យ​ពី​អ្នក​ជំនាន់​មុន ពួក​គេ​អាច​រក​ចំណូល​បាន​ពី​ការ​ជួល ឬ​ការ​លក់​ជាដើម​។ ទោះជា​តម្លៃ​ផ្ទះ​មាន​ឡើង​មាន​ចុះ​ពិតមែន​ក្តី តម្លៃ​ផ្ទះ​នឹង​បន្ត​កើនឡើង​ទៅ​ថ្ងៃ​មុខ​។

២. សន្សំ​លុយ​ដោយ​ឆ្លាត​វៃ

ទ្រព្យសម្បត្តិ​មិនកើត​មាន​ឡើង​ចេញ​តែ​ពី​ការ​រក​លុយ​ទេ តែ​ការ​សន្សំ​លុយ​ក៏​មាន​សារៈសំខាន់​ដែរ​។ មិន​ថា​អ្នករក​ចំណូល​បាន​ប៉ុន្មាន​ពី​ការងារ អាជីវកម្ម ឬ​ការ​ជួល​ផ្ទះ​ឡើយ ការ​ប្រើប្រាស់​លុយ​អាច​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​អ្នក​បាន​។ ដូច្នេះ​អ្នក​គួរតែ​យល់​ដឹង​បន្ថែម​ពី​កន្លែង​ទុកដាក់​លុយ​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​។

៣. ចាប់ផ្តើម​អាជីវកម្ម​មួយ

មនុស្ស​ជា​ច្រើន​ចង់​ចាប់ផ្តើម​អាជីវកម្ម​ដើម្បី​រក​ចំណូល​បាន​លឿន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​ចាប់ផ្តើម​អាជីវកម្ម​ដើម្បី​មាននូវ​អ្វី​ដែល​ពួក​គេ​អាច​ផ្ទេរ​ទៅ​កូន​ៗ​នៅ​ថ្ងៃ​មុខ​។ យ៉ាងណា​ក្តី ការ​ផ្ទេរ​ការ​គ្រប់គ្រង​អាជីវកម្ម​មិន​ធានា​ថា​អាជីវកម្ម​នោះ​នឹង​ជោគជ័យ​ឡើយ​ព្រោះ​អ្នក​ដែល​ទទួល​បន្ត​ត្រូវ​មាន​ចំណាប់អារម្មណ៍​លើ​វា និង​មានចំណេះ​ដឹង​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ផង​ដែរ​ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9572159