Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​បាត់ខ្លួនរកពុំទាន់ឃើញ អាជ្ញាធរថៃប្រកាសឆែកកោះដែលនៅក្បែរតំបន់កើតហេតុលិចសាឡាង

ក្រុម​ជួយសង្គ្រោះបន្ទាន់កំពុងប្រើគ្រប់មធ្យោបាយ​សូម្បីតែការឆែកឆ្នេរដើម្បីស្វែងរកបុរសដែលបាត់ខ្លួនចំនួនពីរនាក់​អស់រយៈពេល ៨ ថ្ងៃមកហើយ បន្ទាប់ពីសាឡាងរបស់ពួកគេបានលិចនៅលើកោះ​សាមុយ។

អភិបាលខេត្ត Surat Thani លោក Wichawuth Jinto បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការឆែកឆ្នេរនេះកំពុងផ្តោតលើឆ្នេរខ្សាច់នៅលើកោះតូចៗក្បែរទីតាំងដែលគ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី ១ ខែសីហា។ ​​ក្រុមការងារនាវានឹងមើលការងារនៅលើទូកល្បាតដែល​​ស្កេន​ពី​លើកោះ ហើយ​អ្នកស្ម័គ្រចិត្តនៅការិយាល័យស្រុក Samui ​នឹងដើរដោយ​ជើងដើម្បី​ស្វែងរកបុរសពីរនាក់នៅជុំវិញឆ្នេរ Laem Or និង Panga ​និងកន្លែងផ្សេងទៀត។ 

អភិបាលខេត្តបានបន្តថា ​​អ្នកនេសាទទាំងអស់ត្រូវបានគេស្នើសុំឱ្យ​ជួយអាជ្ញាធរនិងអ្នកស្ម័គ្រចិត្តក្នុងការស្វែងរកបុរសដែលបាត់ខ្លួនផងដែរ។ នៅលើសាឡាងដែលលិចនោះ មានមនុស្សចំនួន ១៦នាក់ រថយន្តដឹកទំនិញ ៣ គ្រឿង និងរថយន្ត​តូចមួយគ្រឿង​។ កន្លងមកគេរកឃើញមនុស្សចំនួន ៣នាក់បានស្លាប់ ហើយអ្នកស្លាប់ទី៣ចុងក្រោយគេនោះត្រូវបានរកឃើញនៅក្នុងបង្គន់សាឡាងដែលលិច។ ចំណែកឯបុរស​កំពុងបាត់ខ្លួនទាំង​ពីរនាក់ត្រូវបានគេស្គាល់ថាជាអ្នកបើក​សាឡាងឈ្មោះ Tiwakorn Vachararit និងអ្នកបើកឡាន Chaichan Laosap ។ បច្ចុប្បន្នអ្នកបាត់ខ្លួនទាំង២នាក់នោះពុំទាន់ស្វែងរកឃើញនៅឡើយទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9571742