Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសវៀតណាមមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៣១នាក់ និងមានអ្នកស្លាប់ម្នាក់

កាលពីថ្ងៃអាទិត្យ​ ក្រសួងសុខាភិបាល​វៀតណា​មបានរាយការណ៍ថា ប្រទេសវៀតណាមមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៣១នាក់ ​និងមានអ្នកស្លាប់ថ្មីម្នាក់បន្ថែម​ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៨៤១នាក់ និងមានអ្នកស្លាប់ចំនួន ១១ នាក់។

ក្រសួងសុខាភិបាលវៀតណាមបាន​មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា​អ្នកឆ្លងថ្មីទាំងអស់​ធ្លាប់បានទៅទីក្រុង Danang​ ដែលជាកន្លែងមានការផ្ទុះឡើងនៃជំងឺនេះ​ឡើងកាលពីចុងខែមុន។ នៅទីក្រុង Danang មានអ្នកឆ្លងជំងឺចំនួន ៣៥៥ នាក់ ​និងមាន​មនុស្សស្លាប់ចំនួន ១១ នាក់។

​នៅប្រទេសវៀតណាម គេរកឃើញថាមាន​ត្រឹមតែ ១៥កន្លែងតែ​ប៉ុណ្ណោះដែលមានការឆ្លងមេរោគកូវីដ១៩៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9571685