
ក្រុមតារាចម្រៀង TWICE នឹងប្រកាសចេញបទ “More & More” ជាភាសាអង់គ្លេសក្នុងពេលឆាប់ៗនេះខាងមុខនេះ ។
ការភ្ញាក់ផ្អើលនេះត្រូវបានប្រកាសក្នុងអំឡុងពេលការប្រគំតន្រ្តីតាមប្រព័ន្ធអ៊ីនធើណិត World In A Day ដែលធ្វើឡើងនៅថ្ងៃទី៩ ខែសីហា នេះ ។ បទ “More & More” នឹងត្រូវចេញក្នុងពេលឆាប់ៗនេះ ដើម្បីជាកាដូពិសេសសម្រាប់អ្នកគាំទ្ររបស់ពួកគេមកពីជុំវិញពិភពលោក ។
គួរបញ្ជាក់ដែរថា ដោយសារបទ “More & More” ជាភាសាកូរ៉េក្នុងអាល់ប៊ុមតូចទី៩ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះហើយ ផលិតកម្មរបស់ក្រុមពួគេក៏បានត្រៀមបទចម្រៀងមួយបទនេះជាភាសាអង់គ្លេស ៕ ប្រែសម្រួដោយ៖ វិបុត្រ
ប្រភព៖ allkpop