ទូរសព្ទ Realme C12 ត្រូវបានត្រួតពិនិត្យរួចរាល់តាមរយៈប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសចិន។ ស្មាតហ្វូននេះត្រូវបានគេប្រទះឃើញនៅលើប្រព័ន្ធ GeekBench ផងដែរ ។ ក្នុងការចុះបញ្ជីនោះរួមមានព័ត៌មានស្តីពីបន្ទះឈីបប្រភេទ MediaTek Helio P35 រួមជាមួយ RAM ទំហំ 3GB និងប្រព័ន្ធប្រតិបត្តិការ Android 10 OS ។
អត្ដសញ្ញាណសំគាល់លេខ EMX2189 ក៏ត្រូវបានលើកឡើងនៅលើគេហទំព័ររបស់ BIS (ការិយាល័យស្តង់ដារឥណ្ឌា) ផងដែរ ។ ទូរសព្ទម៉ូឌែលថ្មីនេះត្រូវបានរំពឹងថានឹងមានភ្ជាប់ជាមួយប្រព័ន្ធ 4G អេក្រង់ទំហំ 3.5 mm ប្រភេទ HD + និងមានថាមពលថ្មរហូតទៅដល់ 6,000 mAh ផងដែរ ។
ទូរសព្ទ Realme C12 ត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការឆាប់ៗនេះ រីឯតម្លៃវិញគឺក្នុងការតាមដាននៅឡើយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena