Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការផ្ទុះ​ដ៏​ខ្លាំង​នៅ​កំពង់​ផែ​​​បេ​រូត ​បង្កើត​ជា​រណ្ដៅ​​​ដ៏​ធំ​មួយ​ជម្រៅ​៤៣​ម៉ែត្រ​

ប្រទេស​លី​បង់ ៖ ប្រភព​សន្តិសុខ​លី​បង់​មួយគូ​សបញ្ជាក់​នា​ថ្ងៃ​ទី​៩​សីហា​ថា ការ​ផ្ទុះ​ដ៏​ខ្លាំង នៅ​កំពង់​​ផែ​ក្រុង​បេ​រូត បាន​បង្កើត​រណ្ដៅ​ដ៏​ធំ​មួយ​មាន​ជម្រៅ​ដល់​៤៣​ម៉ែត្រ​។

ការ​ផ្ទុះ​ដ៏​ខ្លាំង​នោះ​បណ្ដាល​មក​ពី​គ្រឿងផ្ទុះ​ច្រើន​ពាន់​តោន ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយ​នៃ​កំពង់​ផែ​នោះ កាលពី​ថ្ងៃ​ទី​៤ ​សីហា ​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ឡើង​ដល់​ជាង​១៥០​នាក់​ និង​របួស​ជាង​៦.០០០​នាក់​។ ចំណែក​មនុស្ស​ច្រើន​សិប​នាក់​នៅ​តែ​បាត់​ខ្លួន​។

បើ​ធ្វើការ​ប្រៀបធៀប​គ្នា ការ​ផ្ទុះ​កាលពី​ឆ្នា​១៩៦២​នូវ​គ្រាប់បែកបរមាណូ​១​គ្រាប់ កម្លាំង​១០៤​គីឡូតោន នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​រដ្ឋ​នេ​វា​៉​ដា​អា​មេ​រិ​ក បង្កើត​រណ្ដៅ​មួយ​ជម្រៅ​ជិត​១០០​ម៉ែត្រ ។

នា​ថ្ងៃ​ទី​៨ ​សីហា ​នៅ​ក្រុង​បេ​រូត​មាន​បាតុករ​ច្រើន​ពាន់​នាក់ លើកគ្នា​ហែ​ក្បួន​ដោយ​កំហឹង​ក្រោយ​ការ​ផ្ទុះ​ដ៏​មហា​វិនាសកម្ម​នោះ ដោយ​ពួក​អ្នក​តវ៉ា​ថា បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ​របស់​វណ្ណៈ​ដឹកនាំ ការ​ខ្វះ​សមត្ថភាព​និង​ធ្វេសប្រហែស​។ ពួក​បាតុករ​លើកគ្នា​ប៉ង​លុក​ចូល​ក្រសួង​មួយ​ចំនួន ហើយ​មានការ​ប៉ះទង្គិច​នានា​ជាមួយ​ប៉ូលិស​។ ពួក​បាតុករ​បាន​នាំ​គ្នា​ស្រែក​ពាក្យ​ថា​សងសឹក​ៗ និង​ធ្វើ​សកម្មភាព​រហូត​ដល់​របប​នោះ​ដួល​រលំ​។ការ​ប៉ះទង្គិច​គ្នា​ក្នុង​បាតុកម្ម​ថ្ងៃ​ទី​៨​សីហា​បណ្ដាល​ឲ្យ​មនុស្ស​១១០​នាក់​រង​របួស ហើយ​ប៉ូលិស​ម្នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​៕ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9571144