ក្រុមអ្នកតវ៉ានៅប្រទេសលីបង់បានវាយលុកក្រសួងជាច្រើនកន្លែងកាលពីថ្ងៃសៅរ៍ ដោយសារមានករណីផ្ទុះសារធាតុគីមីនៅកំពង់ផែ Beirut ដោយពួកគេស្តីបន្ទោសរដ្ឋាភិបាលដែលធ្វេសប្រហែសលើការគ្រប់គ្រងសារធាតុគីមី។
ដំបូងឡើយវាចាប់ផ្តើមជាមួយនឹងពិធីបុណ្យសពសម្រាប់មនុស្ស ១៥នាក់ ដែលបានស្លាប់បាត់បង់ជីវិតអំឡុងពេលផ្ទុះសារធាតុគីមី ប៉ុន្តែគ្រប់យ៉ាងបានក្លាយទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតទៅវិញ។ ការធ្វើបាតុកម្មនេះប្រព្រឹត្តឡើងក្នុងរយៈពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ ដោយសារមានកម្លាំងទ័ពធំៗ ប្រើគ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែកបណ្តេញក្រុមបាតុករប្រមាណ ២០០នាក់ដែលប្រកាសថា ប្រឆាំងនឹងរដ្ឋាភិបាលព្រមទាំងដុតរូបថតរបស់លោកប្រធានាធិបតី Michel Aoun ថែមទៀតផង។
ខណៈពេលក្រុមមន្ត្រីទាហានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពាសពេញអាកាសនៅកណ្តាលទីក្រុង Beirut ក្រុមអ្នកតវ៉ាបានសម្រុកចូលទៅអគារផ្លូវការសំខាន់ៗចំនួន ៤ ព្រមទាំងបានស្រែកខ្លាំងៗថា “យើងកំពុងធ្វើសង្គ្រាមផ្លូវការជាមួយរដ្ឋាភិបាលរបស់យើង”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai pbs world