បុគ្គលិកសង្គ្រោះបន្ទាន់របស់ Sawang Boribun Thammasathan ត្រូវបានគេជូនដំណឹងអំពីការព្យាយាមធ្វើបាបខ្លួនឯងរបស់ស្រ្តីម្នាក់នៅភូមិ Soi Kor Phai ក្នុងស្រុក Banglamung ខេត្ត Chonburi នៅម៉ោងប្រហែល ៤ ទៀបភ្លឺថ្ងៃទី ៩ ខែសីហា។
តាមប្រភពបានឱ្យដឹងថា មានស្រី្តអាយុ ២៩ឆ្នាំម្នាក់ មានឈ្មោះថា Ae បានព្យាយាមយកកាំបិតអាកដៃខាងស្តាំរបស់នាងដែលធ្វើឱ្យមានស្នាមរបួសយ៉ាងជ្រៅនិងមានឈាមហូរជាច្រើន ខណៈពេលដែលមិត្តប្រុសរបស់នាងមានឈ្មោះ Song អាយុ ២៨ឆ្នាំ កំពុងអង្គុយជិតនាង។ សង្សារជនរងគ្រោះបានប្រាប់មន្ត្រីប៉ូលិសនិងអ្នកសង្គ្រោះបន្ទាន់ថា នារីរងគ្រោះខឹងសម្បារនឹងគាត់នៅពេលដែលគាត់បានទៅញ៉ាំសុរាជាមួយមិត្ដភក្ដិកាលពីពេលល្ងាចកន្លងទៅ។ រូបគេបន្តថា គេធ្លាប់សន្យាថានឹងមិនញ៉ាំសុរាម្តងទៀតទេ ប៉ុន្តែរូបគេបានល្មើសសន្យាដោយបានទៅជាមួយមិត្តភក្តិកាលពីល្ងាច។ ក្រោយត្រឡប់មកវិញ ពួកគេបានឈ្លោះប្រកែកគ្នាហើយបុរសជាសង្សារបានសម្រេចចិត្តចាកចេញពីបន្ទប់ដើម្បីបញ្ឈប់ការឈ្លោះប្រកែកគ្នា។ ក្រោយបុរសជាសង្សារចេញពីបន្ទប់ គេបានឃើញជនរងគ្រោះកាន់កាំបិតហើយអារកដៃខ្លួនឯង ដែលធ្វើឱ្យមានរបួសយ៉ាងជ្រៅនិងមានឈាមហូរខ្លាំង។ ភ្លាមៗនោះ បុរសជាសង្សារបានប្រញាប់ប្រញាល់ត្រឡប់មកវិញ និងទូរសព្ទទៅក្រុមសង្គ្រោះបន្ទាន់។
បច្ចុប្បន្ននារីរងគ្រោះត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងរួចផុតពីគ្រោះថ្នាក់ហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news