Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៣នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

​កាលពីថ្ងៃសៅរ៍រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៣នាក់ ​ជាជនជាតិថៃត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៣ ៣៤៨នាក់ ហើយ​អ្នកស្លាប់នៅ​រក្សាចំនួន​ ៥៨នាក់ដដែល។ ​

អ្នកជំងឺថ្មីពីរនាក់​ដំបូងគឺជា​និស្សិត​មានអាយុ ២៤ឆ្នាំ ​បានមកដល់ប្រទេសថៃនៅថ្ងៃទី២៥ ខែកក្កដា​ និងត្រូវ​បានដាក់ឱ្យ​នៅដាច់ដោយឡែកក្នុងខេត្ត​ Chon Buri​ និងមានលទ្ធផលតេស្តវិជ្ជមាននៅថ្ងៃទី ៧ ខែសីហា។ ចំណែកអ្នក​ជំងឺទី៣ ជាជនជាតិថៃប្រុសមាន​អាយុ ៣២ឆ្នាំ​ និងជាបុគ្គលិកនៃក្រុមហ៊ុនសំណង់មួយ។ ​រូបគេបានមកដល់ប្រទេសថៃកាលពីថ្ងៃចន្ទហើយត្រូវបាន​ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត​​ Samut Prakan និងបានធ្វើតេស្តវិជ្ជមាន​កាលពីថ្ងៃពុធ។ គិតមកដល់ថ្ងៃនេះ​ប្រទេសថៃមានអ្នកឆ្លងជំងឺសរុបក្នុងប្រទេសចំនួន ៣ ៣៤៨នាក់ ​ក្នុងនោះមាន ៣១៥០នាក់ បាន​ជាសះស្បើយ និងបន្សល់ទុកអ្នកជំងឺ​ចំនួន ១៤០នាក់ ​សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់​នៅតែរក្សាចំនួន ៥៨ នាក់ដដែល។ ​

​ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោកកើនឡើងដល់ ១៩.៥៤លាននាក់ ​និងមានអ្នកស្លាប់សរុប ៧២៤ ០៥០នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៥.០៩លាន នាក់​។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកឆ្លងចំនួន ២.៩៦លាននាក់ ​។ ប្រទេសឥណ្ឌា​ជាប់លំដាប់ថ្នាក់ទី ៣ ដែលមានអ្នកឆ្លងសរុបចំនួន ២.០៨លាននាក់ ​។ មជ្ឈមណ្ឌល CCSA បានរាយការណ៍ថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១២ ​ក្នុងចំណោមប្រទេសដែលឆ្លងទូទាំងពិភពលោក៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9570823