បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនជាតិចិន២២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការត្រួតពិនិត្យសណ្ឋាគារមួយកន្លែង យីហោ «មណ្ឌលគិរី» ដោយពួកគេមួយចំនួនគ្មានលិខិតឆ្លងដែននោះទេ។ ប្រតិបត្តិការការឆែកឆេរនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែសីហា ២០២០ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
បន្ទាប់ពីធ្វើការឆែកឆេរនោះ កម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន២២នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន៣នាក់ និងគ្មានលិខិតឆ្លងដែនចំនួន១៩នាក់។
បច្ចុប្បន្ន ជនជាតិចិនទាំង២២នាក់ និងសម្ភារៈខាងលើត្រូវបានជំនាញយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី៕ដោយ៖ត្នោត