Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៣នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៣នាក់ ​ហើយក្នុងចំណោមពួកគេមិន​មាន​អ្នកដែលបានចូលរួមការប្រគុំតន្រ្តីនៅ​ខេត្ត Nakhon Si Thammarat នោះទេ។​

មជ្ឈមណ្ឌល​រដ្ឋបាលស្ថាន​ភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា ​អ្នកជំងឹថ្មីទី១ ​គឺជាបុរសជនជាតិថៃមកពីប្រទេស បង់ក្លាដែស មានអាយុ ៣១ឆ្នាំ ​បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេល​ដាក់ឱ្យនៅដាច់ដោយឡែកសណ្ឋាគារ​មួយក្នុងទីក្រុងបាងកក។ ​អ្នកជំងឺរូបនេះ​មកដល់ប្រទេស​ថៃនៅថ្ងៃទី ៣០ ខែកក្កដា។ អ្នក​​ជំងឺទី២ ​គឺស្ត្រី​មកពីប្រទេសឥណ្ឌា មានអាយុ ៤១ឆ្នាំ ​បានមកដល់ប្រទេសថៃកាលពីថ្ងៃទី ២ ខែសីហាព្រមទាំងធ្វើតេស្តវិជ្ជមាន នៅថ្ងៃព្រស្បតិ៍។ ​អ្នកជំងឺថ្មីចុងក្រោយគឺជាបុគ្គលិកស្រីម្នាក់នៅក្នុងសណ្ឋាគារ​មួយ មានអាយុ ៣០ឆ្នាំ ត្រឡប់មកពីសហរដ្ឋអាមេរិក​កាលពីថ្ងៃព្រហស្បតិ៍ និងធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ។ ​

​គិតមកដល់ថ្ងៃនេះប្រទេសថៃមានអ្នកជំងឺ​សរុបចំនួន ៣ ៣៥១នាក់ ​ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ ក្រសួងសុខាភិបាលសាធារណៈថៃបានប្រកាសថា ចំពោះលទ្ធផល​ធ្វើតេស្ត​មេរោគកូវីដ១៩ លើអ្នកចូលរួម​នៅក្នុងការប្រគំតន្ត្រី Janey Daimodthasodchuen កាលពីថ្ងៃទី ២៥ខែកក្កដា គឺអវិជ្ជមានទាំងអស់។ អ្នករៀបចំការប្រគំតន្ត្រីនេះបានរងការរិះគន់ជាសាធារណៈ បន្ទាប់ពីពួកគេអនុញ្ញាតឱ្យអ្នកគាំទ្រ​ចូលរួមការប្រគំតន្ត្រីដោយមិនពាក់ម៉ាស់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9570715