Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជោគជតារាសីសម្រាប់ឆ្នាំជូត ឆ្លូវ ម្សាញ់ មមែ និងរកា ឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃទី០៩ ខែសីហា នេះ

តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ឆ្នាំខាល ឆុងជាមួយ ឆ្នាំវក។ 

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖ 

ឆ្នាំជូត

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះមានសិរីមង្គល ហើយទោះធ្វើអ្វីក៏តែងជួបភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។ចំណែកការប្រកបការងារក៏មានការចម្រើនលូតលាស់និងមានជោគមានជ័យត្រឡប់មកវិញមួយចំនួនផងដែរ។

ជំនួញ ៖ ជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

ស្នេហា ៖ កំលោះក្រមុំមានការផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់។

ឆ្នាំឆ្លូវ

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចមានដំណឹងល្អឱ្យសប្បាយចិត្តឬអាចនឹងបានទទួលជោគទទួលលាភអ្វីមួយផង។

ជំនួញ ៖ ទាំងការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកតែងមានភាពសុខដុមនិងអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ការប្រកបការងារវិញលោកអ្នកនឹងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ចប់ចុងចប់ដើមទៀតផង។

ស្នេហា ៖ កំលោះក្រមុំបើមានលក្ខណះទុំជោរហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត។

ឆ្នាំខាល

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងរាំងស្ទះនិងជួបបញ្ហារកាំចិត្តនាំកើតការសៅហ្មងច្រើនចំពោះមុខ។

ជំនួញ ៖ ជួបការលំបាកទាំងការជួញទីជិតឆ្ងាយហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ការធ្វើដំណើរទីជិតឆ្ងាយពិសេសទិសនិរតីឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិច។

ស្នេហា ៖ ប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។

ឆ្នាំថោះ

រាសីល្អជាមធ្យម។

ការងារ ៖ ដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការផ្លាស់ប្តូរច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេបើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់វិញផង។ការប្រកបការងារមានការជឿនលឿនទៅមុខតិចតួចតែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

ជំនួញ ៖ បើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

ស្នេហា ៖ កំលោះក្រមុំមានការរកាំចិត្តនិងរឿងរាវរត់ចូលច្រើនដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច។

ឆ្នាំរោង

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកពុំសូវល្អប៉ុន្មានទេ ហេតុនេះប្រយ័ត្នការឈឺខ្លួនប្រាណឬទទួលផលលំបាកអ្វីមួយផង។

ជំនួញ ៖ លោកអ្នកតោងតែចេះរៀបចំបញ្ហាបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ព្រោះថាងាយកើតឡើងព្រោះតែបញ្ហាភាន់ច្រឡំណាមួយកើតឡើង។

ស្នេហា ៖ កំលោះក្រមុំពិសេសស្ត្រីឱ្យប្រយ័ត្នគ្រោះចាញ់បោកភាគីម្ខាងទៀតដោយប្រការណាមួយហើយមកដេកសោកស្តាយអនាគតភ្លឺស្វាងឥតអំពើ។

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត។

ការងារ ៖ ក្នុងថ្ងៃនេះលោកអ្នកអាចមានរឿងល្អអ្វីមួយឱ្យសប្បាយចិត្ត ហើយពិសេសបើប្រកបការងារអ្វីមួយតែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

ជំនួញ ៖ ការរកផលចំណូលមានការកម្រើកគួរសមឡើងវិញ ដូចនេះលោកអ្នកអាចបើកររបរថ្មីឬផ្លាស់ប្តូរមុខរបរក៏តែងផ្តល់ផលល្អៗមកវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

ស្នេហា ៖ កំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាអាចជួយកើត។

ឆ្នាំមមី

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកចេះគ្រប់គ្រងខ្លួនឯងបានល្អនោះឃើញថាទោះរឿងតូចធំតែងអាចដោះស្រាយបានផងដែរ។ក្រៅពីនេះការប្រកបការងារអ្វីក៏ដោយតែងមិនសម្រេចនិងជួបឧបសគ្គច្រើនផង។

ជំនួញ ៖ ក្នុងថ្ងៃនេះដែរលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្តហើយខ្លះអាចឈានដល់ការមានជម្លោះវិវាទគ្នាថែមទៀត។

ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំចង់សាកល្បងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងឥតអំពើ។

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះការប្រកបការងារមានភាពរលូនល្អនិងធ្វើអ្វីតែងសម្រេចដល់គោលដៅថែមទៀត។

ជំនួញ ៖ ការចេញធ្វើជំនួញតាមផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីការរកផលចំណូលមានចូលមួយៗគ្រាន់បន្សើមបំពង់កអញ្ចឹងដែរ។ចំណែកបញ្ហាសុខភាពបើលោកអ្នកត្រូវដេកមន្ទីរពេទ្យអាចត្រូវជាសះហើយត្រូវចេញពីមន្ទីរពេទ្យទៀតផង។

ស្នេហា ៖ ប្រុសស្រីមានការជឿនលឿនទៅមុខហើយពេលនេះកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ។

ឆ្នាំវក

រាសីល្អជាមធ្យម។

ការងារ ៖ នៅពេលនេះលោកអ្នកជួបបញ្ហានឿយហត់ច្រើន ហើយទោះធ្វើអ្វីតែងជួបនូវបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកគប្បីប្រយ័ត្នប្រយែងរឿងជុំវិញខ្លួនមកអុកឡុកយាយី។

ជំនួញ ៖ ក្នុងថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃបើជួបការលំបាកម្តេចម្តាតែក៏មានផលចំណូលមួយៗគ្រាន់បំពេញក្រពះផង។

ស្នេហា ៖ កំលោះក្រមុំមិនមានផ្លាស់ប្តូរទេគឺមានភាពស្រុះស្រួលគ្នាល្អដូចសព្វមួយដង។

តាមក្បួនហោរាសាស្ត្រ ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ឆ្នាំថោះ មមែ វក ច គួរប្រយ័ត្នខណៈឆ្នាំជូត ឆ្លូវ រកា រាសីឡើងខ្ពស់។ 

ឆ្នាំរកា

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីលោតឡើងខ្ពស់ ដូចនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះថាផលល្អៗនោះមិនអត់ប្រយោជន៍ឡើយ។ទាំងស្ត្រីបុរសបើលោកអ្នកមានកិច្ចការចាស់នៅសេសសល់មិនទាន់បានធ្វើនៅឡើយគប្បីសម្រុកបញ្ចប់បើពុំនោះទេវានឹងបង្កើតផលលំបាកនៅពេលឈានដល់ថ្ងៃខាងមុខវិញជាក់ជាពុំខាន។ក្រៅពីនេះបើមានកិច្ចការណាសំខាន់ក៏អាចសម្រុកបានដែរពីព្រោះថាផលល្អៗតែងរង់ចាំជានិច្ច។

ជំនួញ ៖ មានការចម្រើនលូតលាស់និងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។

ស្នេហា ៖ ប្រុសស្រីមិនត្រូវជ្រួលជ្រើមពេកឡើយប្រយ័ត្នដូចពាក្យចាស់ថា”ទឹកភ្នែកជូតក្បាលជង្គង់”។

ឆ្នាំច

រាសីស្រុតចុះ។

ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមិនហុចលទ្ធផលដូចជាទីពេញចិត្តនោះឡើយ។ ការប្រកបការងារមានការរាំងស្ទះនិងជួបបញ្ហាច្រើន។

ជំនួញ ៖ មិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។

ស្នេហា ៖ ប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់។ 

ឆ្នាំកុរ

រាសីល្អជាមធ្យម។

ការងារ ៖ ដំណើរជីវិតរបស់មនុស្សយើងមានជួបទាំងទុក្ខនិងសុខហើយបើមានជួបថ្ងៃល្អក៏តែងមានជួបថ្ងៃមិនល្អវិញដែរនិងបើជួបថ្ងៃប្រកបការងាររាំងស្ទះក៏តែងជួបថ្ងៃប្រកបការងាររលូនល្អវិញ។រឿងរាវទាំងនេះជាបញ្ហាធម្មតាដែលតែងតែកើតឡើងលើមនុស្សគ្រប់រូបគ្មាននរណាអាចចៀសវាងបានឡើយ។ ទោះបីយ៉ាងណាបញ្ហាទាំងអស់យើងអាចធ្វើការទប់ស្កាត់និងប្រុងប្រយ័ត្នដោយ ខ្លួនឯងបាន។

ជំនួញ ៖ នៅថ្ងៃនេះដែរ លោកអ្នកជួបនូវបញ្ហាលំបាកប្រាក់ចំណូលបន្តិចតែក៏មានភាពសុខដុមដូចសព្វមួយដង។

ស្នេហា ៖ កំលោះក្រមុំនៅថ្ងៃនេះវិញឃើញថាមានបញ្ហាប្រទាំងប្រទើសច្រើនតែភាពផ្អែមល្ហែមក៏កើតមានច្រើនដែរ៕ប្រភព៖ CEN 

from: https://tnaot.com/km/m/detail/article/9570661