Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីទាហានថៃម្នាក់ត្រូវគេឆ្មក់បាញ់ប្រហារទាំងយប់នៅខេត្ត Narathiwat

ទាហានថៃម្នាក់បានរងរបួស​ដោយសារការវាយឆ្មក់មួយនៅក្នុងស្រុក Bacho ខេត្ត Narathiwat កាលពីយប់ថ្ងៃសៅរ៍។

ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១០ និង ៣០នាទី យប់ខណៈពេលដែលមន្រ្តី​ទាហានលោក ​Serm Seedaeng អាយុ ៥៦ឆ្នាំ ជាប្រធានក្រុម​សន្តិសុខនៃកងវរសេនាតូចកាំភ្លើងធំទី២ នៅជំរុំយោធា​ Chulabhorn ក្នុងស្រុក​ Muang  ​កំពុងបើកឡានរបស់គាត់តាមបណ្តោយផ្លូវមានទិសដៅពី​ស្រុក Bacho ទៅ ស្រុក Ban Thon ក្បែរភូមិ​ Buke Sudo ឃុំ tambon Bare Tai ។ តាមប្រភពបានឱ្យដឹងថា ​មានជនមិនស្គាល់អត្តសញ្ញាណមួយ​ក្រុម​បានលាក់ខ្លួននៅតាមដងផ្លូវបាន​ស្ទាក់បាញ់ប្រហារទៅលើអ្នក​មន្ត្រីទាហាន ​Serm Seedaeng ​។ ​ជនរងគ្រោះរងរបួសដោយសារគ្រាប់កាំភ្លើងចំនួនមួយគ្រាប់ ​ត្រង់ផ្នែកខាងក្រៅនៃត្រចៀកខាងឆ្វេង និងរបួសដោយសារគ្រាប់កាំភ្លើងជាច្រើនកន្លែងទៀតនៅលើដងខ្លួន។

មន្រ្តីទាហានរូបនោះ​មានស្រុកកំណើតនៅស្រុក Mai Kaen ខេត្ត Pattani ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Bacho ។

​ប៉ូលិសកំពុងស៊ើបអង្កេត ប្រមូលភស្តុតាងនិងកសាងសំណុំរឿងនេះដើម្បីចាប់ជនដៃដល់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9570450