ទិន្នន័យ Johns Hopkins University បង្ហាញថា ៥៨,១៧៣ករណីទៀតនៃអ្នកដែលទើបឆ្លងកូវីដ១៩ ត្រូវបានកំណត់អត្តសញ្ញាណកាលពីថ្ងៃសុក្រ។ ក្នុងអត្រាបច្ចុប្បន្ន អាមេរិកអាចឆ្លងដល់៥លានករណីនៅថ្ងៃអាទិត្យ ឬច័ន្ទ។
តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា យ៉ាងហោចណាស់មានចំនួន ៤,៩៤១,៧៥៥ករណី នៃចំនួនមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតលំដាប់ពិភពលោក។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។
មានការបាត់បង់ជីវិតទាក់ទងនឹងវីរុសកូវីដ១៩ ចំនួន ១,២៤៣នាក់ផ្សេងទៀត ត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រ។ យ៉ាងហោចណាស់ មានមនុស្សសរុប ១៦១,៣៤៧នាក់ បានបាត់បង់ជីវិតនៅអាមេរិកដោយសារជំងឺកូវីដ១៩៕ដោយ៖ត្នោត