Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើ Man Utd ទិញបាន Sancho មែននោះ Man City ក៏នឹងចំណេញមួយផ្នែកដែរ

ក្រុមមេឃខៀវ Manchester City នឹងទទួលបានប្រាក់ប្រមាណ ១៥លានផោន ពីក្រុមបិសាចក្រហម Manchester United បើសិនជា Sancho មកលេងនៅ Old Trafford មែននោះ។

សារព័ត៌មានជាច្រើនបានចុះផ្សាយថា ការពិភាក្សាជុំវិញការទិញកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសពីសំណាក់ក្រុមជើងឯកលីគកំពូលអង់គ្លេស២០សម័យនេះ ខិតជិតនឹងកើតឡើងមែនទែនហើយ ក្រោយពីសាមីខ្លួនយល់ព្រមនូវលក្ខខណ្ឌផ្ទាល់ខ្លួន ស្របពេលក្លឹបទាំងពីរ ក៏បានបង្ហាញសញ្ញាវិជ្ជមានអំពីការចរចានេះដែរ។

ជាងនេះទៅទៀត ប្រសិនបើការផ្ទេរនេះជោគជ័យមែននោះ Man City នឹងទទួលបានប្រាក់ប្រមាណ ១៥លានផោន ដោយសារអំឡុងការលក់ឲ្យ Dortmund ពួកគេបានសន្យាថា ប្រសិនបើ Sancho ត្រូវបានលក់ចំណេញនោះ ពួកគេក៏នឹងទទួលបាន ១៥% ផងដែរ។

សូមបញ្ជាក់ថា Sancho លេងឲ្យ Man City ពីឆ្នាំ២០១៥ ដល់ ២០១៧ ក្នុងឈុតយុវជន មុនពេលផ្ទេរទៅកាន់ Dortmund៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9570426