EA Sports បានបញ្ជាក់ថា AS Roma និង Juventus នឹងមិនមានឈ្មោះក្នុងវីដេអូហ្គេម FIFA 21 នោះទេ។
ក្រុមជើងឯក Serei A គឺ Juventus បានចុះកុងត្រាជាមួយក្រុមហ៊ុនវីដេអូហ្គេម Pro Evolution Soccer កាលពីឆ្នាំមុន ខណៈក្លឹបនេះនឹងមានមុខក្នុង FIFA ដោយមានឈ្មោះ «Piemonte Calcio» ជំនួសវិញ។
EA បានបង្ហាញឲ្យដឹងកាលពីថៃ្ងចន្ទកន្លងទៅថា AS Roma ក៏នឹងមិនមានឈ្មោះក្នុងវីដេអូហ្គេម FIFA 21 ដែល ដោយមានឈ្មោះ «Roma FC» ជំនួសវិញ៕
ប្រភព៖ Sportbibble