Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ប្រាសាទ​ភ្នំ​ក្រោម​” ទី​គយគន់​ព្រះ​អាទិត្យ​លិច​ដ៏​ស្រស់​ស្អាត​ប៉ុន្តែ​អ្នក​ទេសចរ​មើល​រំលង​

ភ្នំ​ក្រោម​ជា​កូន​ភ្នំ​មួយ​មាន​កម្ពស់​១៤០​ម៉ែត្រ​មាន​ចម្ងាយ​ប្រហែល​១២គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប។ នៅ​លើ​នោះ​មាន​ប្រាសាទ​មួយ​ដែល​កសាង​តាំង​ពី​ចុង​សតវត្ស​ទី​៩​មក​ម្ល៉េះ​។ អ្នក​ស្រុក​ឲ្យ​ឈ្មោះ​​ថា​ប្រាសាទ​ភ្នំ​ក្រោម​ទៅ​តាម​ឈ្មោះ​ភ្នំ។​ ​

ប្រាសាទ​ភ្នំ​ក្រោម​ត្រូវ​បាន​ស្ថាបនា​ដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១៥) ឧទ្ទិស​ដល់​អាទិទេព​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​គឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ធ្វើ​អំពី​ថ្ម​ភក់ ស្ថិត​នៅ​ជា​ជួរ​លើ​ខៀន​មួយ​ពី​ខាង​ជើង​ទៅ​ត្បូង។

ប្រាង្គ​កណ្ដាល​ឧទ្ទិស​ដល់​ព្រះ​ឥសូរ ខាង​ជើង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះវិស្ណុ និង​ខាង​ត្បូង​ឧទ្ទិស​ថ្វាយ​ព្រះព្រហ្ម។ ​ប្រាសាទ​នេះ​មាន​កំពែង​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម និង​មាន​គោ​បុរៈ​នៅ​ទិស​ខាង​កើត។ ​ប្រាសាទ​ភ្នំ​ក្រោម​មាន​បណ្ណាល័យ ឬ​ហោ​ត្រ័យ​ចំនួន​បួន​នៅ​ទិស​ខាងកើត។​

ភ្នំ​ក្រោម​គឺ​ជា​ទីតាំង​ទស្សនា​ថ្ងៃ​លិច​ដ៏​ល្អ​បំផុត​មួយ​នៅ​សៀមរាប​ជាមួយ​នឹង​ទិដ្ឋភាព​បឹង​ទន្លេ​សាប​យ៉ាង​ធំ​ល្វឹងល្វើយ​ ពោល​គឺ​មិនចាញ់​ភ្នំ​បាខែង​ និង​ភ្នំ​បូក​ប៉ុន្មាន​​ទេ។​ ​អ្វី​ដែល​ពិសេស​​គឺ​ភ្នំ​ក្រោម​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត​​សឹង​ឡើង​ជិត​ដល់​កំពូល​ភ្នំ​ ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ទេសចរ​​ជាង​ភ្នំ​បាខែង។​ យ៉ាង​ណា​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​នោះ​ទេ​ដែល​បាន​ទៅ​ទី​នោះ៕  

from: https://tnaot.com/km/m/detail/article/9570272