ព្រះពុទ្ធបរមគ្រូបានត្រាស់ថា ការពឹងលើវត្ថុដទៃមិនមែនជាទីពឹងទីរលឹកពិតប្រាកដទេ ពីព្រោះពួកគេមិនបានផ្តល់ឲ្យនូវភាពសុខស្រួលនិងទីជ្រកភ័យពិតទេ គឺមានតែការយកព្រះរតនត្រ័យជាទីពឹងទីរលឹកទើបដល់នូវសេចក្តីសុខពិតប្រាកដ ។
ព្រោះថាការយកព្រះពុទ្ធជាទីពឹង គឺជាការទទួលយកដោយជឿទុកចិត្តនូវហេតុការណ៍ដែលមនុស្សម្នាក់អាចក្លាយជាអ្នកត្រាស់ដឹងនិងសុក្រឹតភាពយ៉ាងពេញលេញ ហើយដឹកនាំសត្វលោកឱ្យបានសេចក្តីសុខ ។
ការយកព្រះធម៌ជាទីពឹងទីរលឹកមានន័យថា យល់នូវអរិសច្ច៤ ហើយអាស្រ័យលើជីវិតមនុស្សម្នាក់ ដែលស្ថិតលើអរិយមគ្គប្រកបដោយអង្គ៨ ។
ការយកព្រះសង្ឃជាទីពឹងទីរលឹកមានន័យថា បានដល់ការជួយណែនាំ ការអប់រំ និងការដឹកនាំរបស់ព្រះសង្ឃទាំងឡាយ ដែលបដិបត្តិទៅតាមមាគ៌ាដ៏ត្រឹមត្រូវ ។
ការធ្វើដូច្នេះមនុស្សម្នាក់ៗអាចក្លាយជាពុទ្ធសាសនិក ហើយបដិបត្តិតាមផ្លូវព្រះធម៌រហូតឈានទៅរកព្រះនិព្វានបានសុខ រលត់ទុក្ខភ័យតរៀងទៅ ។ ដោយ៖កោះសន្តិភាព