យោងតាមសេចក្តីក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់ ខណៈអ្នកឆ្លងចំនួន៣១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋចំនួន៣១នាក់។
ក្រសួងបានឲ្យដឹងថាអ្នកដែលជាសះស្បើយចំនួន២នាក់ ម្នាក់រស់នៅខេត្តកំពង់ចាម និងម្នាក់ទៀតរស់នៅខេត្តរតគិរី ។ ដោយឡែកអ្នកឆ្លងថ្មីចំនួន២នាក់ គឺជាអ្នកធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះនៅប្រទេសម៉ាឡេស៊ី ៕
ដោយ៖ត្នោត