Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេតុការណ៍ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឥណ្ឌាបាន​សម្លាប់មនុស្ស​យ៉ាងហោចណាស់១៩នាក់

នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ យន្ដហោះ​ដឹក​អ្នកដំណើរ Air Indian Express ដែល​ផ្ទុក​អ្នកដំណើរនិង​នាវិក​ចំនួន ១៩០​នាក់ បាន​រអិល​ចេញពី​ផ្លូវ​នៅ​ឯអាកាស​យានដ្ឋាន Kozhikode នៃ​រដ្ឋ Kerala ហើយ​បាន​ធ្លាក់​ចូល​ជ្រលង​ភ្នំ កម្ពស់ ៣៥ ហ្វី​ត មុន​ពេល​បែក​ជា​ពីរ​បំណែក ។ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១៩​នាក់ រួម​ទាំង​អាកាសយានិក និង​សហសេវិក ត្រូវ​បាន​ស្លាប់និង​អ្នកដំណើរ​ជាង ១០០​នាក់ បាន​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​នេះបន្ទាប់ពីកើតហេតុ ។

ការបញ្ជាក់បន្ថែមថា យន្តហោះ ដែល​មាន​ផ្ទុក​អ្នកដំណើរ​ចំនួន ១៩០​នាក់ ព្យាយាម​ចុះ​ចត​ដោយ​ក្នុង​ស្ថានភាព​អាកាសធាតុ​អាក្រក់ នៅ​ពេល​ដែល​ចុះ​ដល់​ផ្លូវ​រត់​នៅ​វេ​ល​ម៉ោង ៧:៤០​នាទី​ល្ងាច និង​បាន​បែកចេញ​ជា​ពីរ​ចំណែក បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​ធ្លាក់​ក្នុង​ជ្រោះ​ជម្រៅ ៣៥​ហ្វី​ត ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9570040