ខាងក្រោមនេះជាក្បាច់ដែលអាចជួយឲ្យអ្នកមានកម្លាំងនិងមានភាពជឿជាក់លើខ្លួនឯងដោយប្រើពេលតែ ៥ នាទីក្នុងការធ្វើវា។
ក្បាច់ទី១ អាវ័ងសំដាងអាកាស
ដាក់ខ្លួនផ្ដាប់ដូចជាកំពុងតែអាវ័ងប៉ុន្តែអ្នកមិនត្រូវកម្រើកនោះទេ គឺត្រូវនៅធ្វើការសំដាងបែបនោះដូចក្នុងរូបរយៈពេល ១នាទី ដោយផ្ដោតសំខាន់ទៅលើការដង្ហើមរបស់ខ្លួនឯងចេញចូលយឺតៗ។
ក្បាច់ទី២ ដេកសំដាងចំហៀង
ចូរធ្វើតាមវិការដូចក្នុងរូបដែលបានដាក់បង្ហាញ រូបកដង្ហើមយឺតៗក្នុងរយៈពេល ៣០ វិនាទី បន្ទាប់មកប្ដូរទៅចំហៀងមួយដោយប្រើរយៈពេលដដែល។
ក្បាច់ទី៣ ទូកនឹង
ដាក់ខ្លួនគេង រួចលើជើងឡើងក្នុងមុំ ៤៥ ដឺក្រេ ហើយងើយខ្លួនឈោងដាក់ដៃអោយត្រង់អមសងខាងជើងដូចក្នុងរូប បន្ទាប់នៅស្ងៀមបែបនោះរយៈពេល ៣០ វិនាទី ដោយដកដង្ហើមមួយៗ។
ក្បាច់ទី៤ គេងផ្ញារ
ដាក់ខ្លួនគេងដូចក្នុងរូបដោយផ្ដោតទៅលើការដកដង្ហើមមួយៗរបស់អ្នកក្នុងរយៈពេល ៣០ វិនាទី។
ក្បាច់ទី៥ សាកសពសត្វល្អិត
ចូរធ្វើកាយវិការដូចក្នុងរូបដែលមានស្រាប់ រួចនៅស្ងៀមបែបនោះរយៈពេល ៣០ វិនាទី។
ដោយ៖ រីតា