Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ាកយីហោល្បីៗ ក្នុងវិស័យ K-Pop កូរ៉េ របស់ក្រុមចម្រៀងប្រុស ក្នុងខែសីហា

វិទ្យាស្ថាន Korea Institute of Corporate Reputation របស់កូរ៉េ ទើបបានធ្វើការបង្ហាញនូវចំណាត់ថ្នាក់នៃតម្លៃម៉ាករបស់ក្រុមចម្រៀងប្រុសក្នុងវិស័យ K-Pop កូរ៉េ សម្រាប់ខែសីហានេះ ដោយផ្អែកទៅលើការវិភាគទិន្នន័យ​ដែលត្រូវបានធ្វើឡើងពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ។

រូបតំណាង

យោងទៅតាមរបាយការណ៍វិភាគរបស់វិទ្យាស្ថាននេះ តម្លៃម៉ាកដែលមានតម្លៃខ្ពស់ជាងគេសម្រាប់ខែសីហានេះ គីបានទៅលើក្រុមចម្រៀងប្រុស BTS ដែលឈរនៅចំណាត់ថ្នាក់ទីមួយ ដោយមានពិន្ទុសរុប ៨,៩២៤,៧៧៥ ពិន្ទុ។

រូបតំណាង

សម្រាប់ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើក្រុមចម្រៀងប្រុស EXO ដែលទទួលបានពិន្ទុសរុប ២,៥២៤,០៦៦ ពិន្ទុ បន្ទាប់មកគឺក្រុមចម្រៀង Seventeen ដែលឈរនៅចំណាត់ថ្នាក់ទី ៣ ជាមួយនឹងពិន្ទុសរុប ១,៧៨៣,០៨២ ពិន្ទុ។ ហើយក្រុមចុងក្រោយនោះ គឺបានទៅលើក្រុម NCT​ ឈរនៅចំណាត់ថ្នាក់ទី ៤ ដែលមានពិន្ទុសរុប ១,៥១៥,៦៣៧ ពិន្ទុ។

រូបតំណាង

ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់ចាប់ពីលេខ ៥ ដល់លេខ ១០ ទៅតាមលំដាប់នោះគឺ៖ក្រុម SF9, TEEN TOP, ASTRO, Super Junior, AB6IX, និង SHINee។

វិទ្យាស្ថាន Korea Institute of Corporate Reputation គឺជាវិទ្យាស្ថានមួយរបស់កូរ៉េ ដែលតែងតែធ្វើការវាយតម្លៃអំពីភាពល្បីល្បាញក្នុងវិស័យសិល្បៈរបស់កូរ៉េ។ ជារៀងរាល់ខែ វិទ្យាស្ថាននេះ នឹងចេញនូវរបាយការណ៍ស្តីពីព័ត៌មានពាក់ព័ន្ធនឹងភាពល្បីល្បាញក្នុងវិស័យសិល្បៈរបស់កូរ៉េ។

ប្រែសម្រួលដោយ៖ ស៊ីរ័ត្ន

ប្រភព៖ Allkpop

from: https://tnaot.com/km/m/detail/article/9568683