Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាំងនេះសុទ្ធតែជារបស់ដែលធំៗបំផុតលើលោក

ពិភពលោកយើងពោរពេញទៅដោយរឿងចាប់អារម្មណ៏ជាច្រើន។ តើអ្នកដឹងទេថាមានអ្វីខ្លះដែលធំៗបំផុតលើលោក? អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នក៖

១. ផ្កាយដែលធំជាងគេក្នុងប្រព័ន្ធសូឡា៖វាគឺជាភពដែលមានចម្ងាយទី ៥ និងធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ។ អង្កត់ផ្ចិតរបស់វាគឺ ១៤២.៩៨៤ គីឡូម៉ែត្រឬធំជាងផែនដី ១១.២០៩ ដងហើយសីតុណ្ហភាពរបស់ផ្កាយគឺ -១៤៥ អង្សាសេ។នេះជារូបភាពប្រៀបធៀបរវាងផែនដីនិងភពព្រហស្បតិ៍

២. នេះជាថនិកសត្វដែលធំបំផុត៖គឺជាត្រីបាឡែនពណ៌ខៀវ ពួកវាមានប្រវែងពី ២៥ ទៅ ២៦ ម៉ែត្រនិងមានទម្ងន់ពី ១០០ ទៅ ១២០ តោន។

៣. កោះដែលធំជាងគេលើពិភពលោក៖គឺជាកោះហ្គ្រីនលែនវាមានទីតាំងនៅមហាសមុទ្រអាកទិក។ វាមានផ្ទៃដីប្រមាណ ២.១៧៥.៩០០ គីឡូម៉ែត្រក្រឡា។ គឺជាទឹកដីនៃប្រទេសដាណឺម៉ាក។

៤. ដើមឈើដែលធំបំផុតលើពិភពលោក៖Sequioa គឺជាដើមឈើធំជាងគេបំផុតនៅលើពិភពលោក។វាមានកម្ពស់ ១២ ម៉ែត្រវាមានទម្ងន់ជាង ៦០០០ តោននិងមានអាយុកាលវែង ៣.២០០ ឆ្នាំ។

៥. បឹងធំជាងគេលើផែនដី៖សមុទ្រកាសព្យែនគឺជាសមុទ្របិទជិតដែលមានទាំងមហាសមុទ្រនិងបឹង។ វាស្ថិតនៅចន្លោះអាស៊ីនិងអឺរ៉ុប។ មានផ្ទៃដីប្រមាណ ៣៧១,០០០ គីឡូម៉ែត្រក្រឡានិងចំណុចជ្រៅបំផុតប្រហែល ៩៨០ ម៉ែត្រទឹកនៅសមុទ្រកាសព្យែនមិនមែនជាទឹកសាបទេ។ ប៉ុន្តែវាមានផ្ទុកអំបិលប្រហែល ១,២% ដែលជាអំបិលមួយភាគបីនៃទឹកប្រៃ។

៦. សត្វមំសាសីដែលធំជាងគេលើផែនដី៖គឺជាសត្វខ្លាឃ្មុំតំបន់ប៉ូលវាមានទំហំជាង ៣ ម៉ែត្រទម្ងន់ ៣៥០-៦៨០ គីឡូក្រាមនិងអាយុកាលមធ្យម ៣០ ឆ្នាំ។

៧. បក្សី៖សត្វអូទ្រីសគឺជាបក្សីដែលធំជាងគេលើផែនដីវាមានដើមកំណើតនៅទ្វីបអាហ្វ្រិកវាមានកំពស់ប្រហែល ២ – ២,៥ ម៉ែត្រទំងន់ប្រហែល ១៦០ គីឡូក្រាមនិងអាចរស់បានរហូតដល់ ៦៥ – ៧៥ ឆ្នាំ។

៨. ភ្នំភ្លើង៖ភ្នំភ្លើង Llullaillaco គឺជាភ្នំភ្លើងសកម្មវាមានទីតាំងនៅជួរភ្នំ Andes ជិតព្រំដែនអាហ្សង់ទីនជាមួយឈីលី។ ហើយត្រូវបានគេចាត់ទុកថាជាភ្នំភ្លើងធំជាងគេបំផុតនៅលើពិភពលោក។

៩. ត្រីឆ្លាម៖Plankton ជាត្រីឆ្លាមដែលធំបំផុតក្នុងមហាសមុទ្រ។ វាមានប្រវែង១២,៦៥ ម៉ែត្រនិងមានទម្ងន់ ២១.៥ តោន។ ពួកវារស់នៅលើផែនដីអស់រយៈពេលជាង ៦០ លានឆ្នាំមកហើយ៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9568337