កូវីដ-១៩ ៖ ចំនួនអ្នកមានមេរោគកូវីដ-១៩ ពិភពលោកបានកើនឡើងដល់ជាង១៨លាននាក់ ដោយច្រើនជាង ចំនួនប្រជាជនកម្ពុជាដែលមានតែជាង១៦លាននាក់។ ដូច្នេះចំនួននេះគឺ២លានច្រើនជាងប្រជាជនកម្ពុជា សរុបទៅទៀត ដែលមានត្រឹមតែជាង១៦លាននាក់។ ចំណែកចំនួនអ្នកស្លាប់វិញបានឡើងដល់៧០ម៉ឺននាក់ហើយ។
ប្រទេសអាមេរិកនៅតែជាប្រទេសដែលមានចំនួនអ្នកមានមេរោគកូវីដ-១៩ និងអ្នកស្លាប់ដោយកូវីដ-១៩ ច្រើនជាងគេបំផុត។ អាមេរិកមកដល់ពេលនេះបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួនជិត៤,៨លាននាក់។ បន្តមកទៀតគឺប្រេស៊ីល ដែលមានជាង២,៧លាននាក់ ហើយឥណ្ឌាមានចំនួនជាង១,៨លាននាក់ និង រុស្ស៊ីចំនួនជាង៨៥០ ០០០នាក់។ ចំណែកចំនួនអ្នកស្លាប់វិញនៅអាមេរិកមានចំនួនជិត១៦ម៉ឺននាក់ ហើយប្រេស៊ីល ជិត១០ម៉ឺននាក់ ឥណ្ឌាជិត៤ម៉ឺននាក់ និងរុស្ស៊ីជាងជាង១៤ ០០០នាក់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព