កូវីដ-១៩ ៖ កូវីដ-១៩ កំពុងតែធ្វើឲ្យអ្នកវិទ្យាសាស្ត្រឈឺក្បាលដោយសារតែភាពចម្លែករបស់វានៅក្នុងការលេចញ រោគសញ្ញ និងថ្មីៗនេះមានភាពចម្លែកមួយទៀតគឺរោគសញ្ញាអាចអូសបន្លាយរហូតដល់ច្រើនខែក្នុងចំណោម អ្នកជំងឺខ្លះ។ រោគសញ្ញានៃកូវីដ-១៩ ជាទូទៅលេចឡើងរយៈពេលពី២ទៅ១៤ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគ។
សញ្ញាទាំងនោះរួមានក្តៅខ្លួនឬញាក់ ក្អក ពិបាកដកដង្ហើម ឬដង្ហក់ អស់កម្លាំង ឈឺសាច់ដុំ ឈឺខ្លួន ឈឺក្បាល បាត់បង់ក្លិន ឬរសជាតិ ឈឺបំពង់ក តឹងច្រមុះ ឬហៀរសំបោរ ក្អួតចង្អោរ ឬរាគជាដើម។ ទន្ទឹមនោះ វាក៏អាចលេចេញរោគសញ្ញាចម្លែកផ្សេងទៀតផងដែរដូចជាបញ្ហាចង្វាក់បេះដូង តឹងណែនក្នុងទ្រូង ឈឺសន្លាក់ មានកន្ទួលក្រហមជាដើម។
នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Guardian។ គេក៏សម្កាល់ឃើញ ភាពចម្លែកមួយផ្សេងទៀតគឺរោគសញ្ញានៃជំងឺនេះអាចអូសបន្លាយជាច្រើនខែទៀតផង។ យោងតាមការស្រាវជ្រាវ អ្នកជំងឺម្នាក់ក្នុងចំណោម២០នាក់គឺមានរោគសញ្ញាអូសបន្លាយយូរដល់ច្រើនខែបែបនេះ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព