អនាគតរបស់លោក Maurizio Sarri គ្រូបង្វឹកសញ្ជាតិ អ៊ីតាលី និងជាគ្រូបង្គោលរបស់ក្លឹបយក្សJuventus កំពុងស្ថិតក្នុងមន្ទិលសង្ស័យ ក្រោយលោកហាក់ដឹកនាំមិនបានល្អ ធ្វើអោយ Juventus ធ្លាក់ចេញពី Champion League ក្រោមថ្វីជើង Lyon។
លើសពីនេះទៅទៀត Sarri អាចនឹងមិនក្លាយជាគ្រូបង្វឹក Juventus រដូវកាលក្រោយក៏ដោយសារតែលោកបានដឹកនាំ Juventusប៉ុន្មានប្រកួតចុងក្រោយនៅ Serie A ហាក់មិនបានល្អ បើទោះជាបានឈ្នះពានលីគក៏ពិតមែន តែលើសក្រុម Inter Milan ត្រឹមមួយពិន្ទុប៉ុណ្ណោះ ដែលធ្វើអោយសមត្ថភាពរបស់ Sarri ត្រូវបានប្រធានក្លឹបវាយតម្លៃម្តងទៀត។
ទោះជាយ៉ាងណា លោក Sarri បានឆ្លើយតបវិញនាពេលអ្នកកាសែតសួរពីអនាគតរបស់លោកថា៖“វាជារឿងមិនសមទេ វាជារឿងវាយប្រហារ។ មិនមែនមកលើខ្ញុំទេ តែទៅលើប្រធានក្លឹប Juventus។ ប្រធានក្លឹបមិនដែលវាយតម្លៃសមត្ថភាពគ្រូបង្វឹកដោយពឹងផ្អែកទៅលើ មួយប្រកួតទេ តែគឺមួយរដូវកាលទាំងមូល។”
គួរបញ្ជាក់ផងដែរថា Sarri ទើបតែក្លាយជាគ្រូបង្វឹក Juventus មួយរដូវកាលប៉ុណ្ណោះក្រោយបានដឹកនាំ Chelseaឈ្នះពាន Europa League និងជាប់ចំណាត់ថ្នាក់លេខ៣ នៅ Premier League។
ប្រភព៖ Goal.com