Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទោះប្រកាសដកខ្លួនចេញពី WHO ក៏ដោយ តែអាមេរិកនៅតែចង់ដឹកនាំធ្វើការកែទម្រង់អង្គការសុខភាពកំពូលនេះ

យោងតាមការផ្សាយរបស់គេហទំព័រ Reuters កាលពីថ្ងៃទី ៧ ខែសីហា នេះបានឲ្យដឹងថា មានមន្ដ្រីជាន់ខ្ពស់ចំនួន ៣ នាក់បានប្រាប់ថា ប្រទេសបារ៉ាង និងអាល្លឺម៉ង់បានដកខ្លួនចេញពីអង្គប្រជុំចរចារបស់អង្គការសុខភាពពិភពលោក (WHO) ដោយមូលហេតុមកពីក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោករួចក៏ដោយ ប្រទេសនេះនៅតែចង់ដឹងនាំបើកកិច្ចប្រជុំចរចាគ្នាអំពីការកែទម្រង់ជាបន្ដបន្ទាប់ ។

តាមសេក្ដីរាយការរបស់គេហទំព័រ Reuters បានឲ្យដឹងទៀតថា ការដកខ្លួនចេញពីតុប្រជុំចរចារបស់ប្រទេសទាំង ២ នេះពិតជាធ្វើឲ្យសហរដ្ឋអាមេរិកខកចិត្ដ ព្រោះដោយសារ សហរដ្ឋអាមេរិកកាន់តួនាទីជាប្រធាន G7 ផង ឯក្រុងវ៉ាស៊ីនតោនក៏សង្ឃឹមថានៅខែកញ្ញាខាងមុខនេះ មុនដល់ពេលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានរយៈ ២ ខែទៀត ធ្វើដូចម្ដេចត្រូវតែប្រកាសចេញច្បាប់កែទម្រង់អង្គការសុខភាពពិភពលោក ។

តាមសេក្ដីរាយការណ៍ មានមន្រ្តីជាន់ខ្ពស់អឺរ៉ុបម្នាក់និយាយថា ៖“គ្មានអ្នកណាចង់អោយគេអ៊ូសទាញខ្លួនចូលរឿងកែទម្រង់នេះទេ ហើយក៏មិនចង់ទទួលបានការកែទម្រង់ពីប្រទេសមួយដែលទើបប្រកាសថាដកខ្លួនចេញ ហើយនៅមកចង់ដឹងនាំធ្វើការកែទម្រង់មួយនេះទៀតទេ”។

បទយកការណ៍មួយបានលើកឡើងថា ក្រសួងសុខាភិបាលប្រទេសបារាំង និងអាល្លឺម៉ង់បញ្ជាក់ថា ក្រោយពេលសហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកហើយ បារាំង និងអាល្លឺម៉ង់បានជំទាស់ចំពោះសកម្មភាពអាមេរិកចង់មកដឹកនាំធ្វើការកែទម្រង់នេះ។

រីឯអ្នកនាំពាក្យប្រទេសអ៊ីតាលីបាននិយាយថា អំពីបញ្ហាខាងលើ អ៊ីតាលីគឺមានជំហរដូចនឹងបារាំង និង អាល្លឺម៉ង់ ចឹង ។ អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា ឯកសារសម្រាប់ការកែទម្រង់គឺកំពុងដំណើរការនៅឡើយ។

ប៉ុន្ដែជំហររបស់បារាំង និង អាល្លឺម៉ង់ ហាក់ដូចជាមិនដូចអ្វីដែលអាមេរិកនិយាយ ព្រោះពេលដែលអ្នកការសែតសួរនាំអំពីបញ្ហាជំហររបស់បារាំង និង អាល្លឺម៉ង់ ទៅកាន់អាមេរិក ខាងមន្ដ្រីជាន់ខ្ពស់របស់រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ត្រាំ ( Trump ) បានឆ្លើយថា ៖“ប្រទេសសមាជិក G7 ទាំងអស់បានគាំទ្រយ៉ាងច្បាស់នូវខ្លឹមសារនៃគំនិតកំណែទម្រង់របស់អង្គការសុខភាពពិភពលោក”ប៉ុន្ដែមន្ដ្រីរូបនេះបានបន្ដថា “ពិតជាសោកស្ដាយណាស់ដែលប្រទេសអាល្លឺម៉ង់ និងបារាំងចុងក្រោយសម្រេចមិនចូលរួម និងគាំទ្រការកែទម្រង់មួយនេះ ”។

រីឯប្រទេសអង្គគ្លេសវិញ អ្នកនាំពាក្យបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះបច្ចុប្បន្នភាពថ្មីនោះឡើយ ។ ប៉ុន្ដែអ្នកនាំពាក្យបានបន្ដថា ប្រទេសអង្គគ្លេសគាំទ្រអង្គការសុខភាពពិភពលោក និងជំរុញឱ្យមានការកែទម្រង់ស្ថាប័នមួយនេះ “ដើម្បីធានាការបត់បែន និងឆ្លើយតបជាវិជ្ជមាន”។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោកចាប់ផ្ដើមការចរចាអំពីបញ្ហាកែទម្រង់នេះតាំងពីខែមេសាមកម្ល៉េះ ហើយក្រសួងសុខាភិបាលរបស់សមាជិកប្រទេស G7 បានធ្វើការពិភាក្សាតាមទូរសព្ទជាង២០ដង ឯមន្ដ្រីការបរទេសទាំងអស់ក៏បានបើកការប្រជុំជាង១០ដងមកហើយ។

from: https://tnaot.com/km/m/detail/article/9568039