បើមានពេលទំនេរកំទុកពេលចោលយូរពេក ព្យាយាមហាត់ប្រាណឱ្យបានច្រើនដើម្បីសុខភាពរបស់អ្នក។
លំហាត់ប្រាណទាំងនេះអាចជួយឱ្យរាង្គកាយរបស់អ្នកមាំមួន និងជាពិសេសធ្វើឱ្យឆ្អឹងខ្នងរបស់អ្នកមានសុខភាពល្អផងដែរ។
១. ដាក់ខ្លួនរបស់អ្នកជាចំហៀងយកដៃរបស់អ្នកទប់ខ្លួនឱ្យមានលំនឹងជាមួយផ្នែកម្ខាងទៀតនៃជើងរបស់អ្នកដូចរូបខាងលើ បន្ទាប់មកលើកត្រគាគរបស់អ្នកនៅលើអាកាស អោយរាបស្មើរដូចបន្ទាត់ត្រង់ពីកជើងដល់ស្មារបស់អ្នក។
២. ដាក់ដងខ្លួរបស់អ្នកឱ្យមានលំនឹងល្អ ហើយលើកជើងឱ្យខ្ពស់ ហើយកុំផ្លាស់ប្តូរមុំរបស់អ្នកឱ្យសោះ ដាក់ជង្គង់របស់អ្នកទៅលើទ្រូងរបស់អ្នក ទុករយៈពេលពី ២៥ ទៅ ៤០ វិនាទី បន្ទាប់មកធ្វើម្តងទៀតចុះឡើងៗ ព្យាយាមធ្វើបែបនេះជារៀងរាល់ថ្ងៃអ្នកនឹងទទួលបានលទ្ធផល៕