
-សាកល្បងរើសរូបមួយដើម្បីដឹងច្បាស់-បើអ្នករើសរូប ១
អ្នកជាមនុស្សមានភាពឯករាជ្យបរិបូណ៍ មិនចូលចិត្តពឹងអាស្រ័យលើអ្នកដទៃ រួមទាំងសមាជិកគ្រួសារ។ តាំងពីវ័យក្មេង អ្នកមានសា្មរតីមួយគឺត្រូវឯករាជ្យ ហើយមានទំនោរធ្វើអ្វីមួយដោយខ្លួនឯង និងមិនចង់ឲ្យអ្នកដទៃមើលងាយ។ ចំពោះអ្នក ការបងា្ហញភាពខ្លាំងនិងថាមពលចេញមកបាន គឺជាមោកទភាពមួយ ហើយការរស់ដោយរំពឹងអ្នកដទៃ គឺជារឿងអត់ប្រយោជន៍។ និយាយពីទំនាក់ទំនងវិញ អ្នកពិតជានៅឆ្ងាយពីឪពុកម្តាយ បងប្អូន ពិសេសបន្ទាប់ពីអ្នកបានប្រឡូកក្នុងសង្គមខាងក្រៅកាន់តែច្រើន។ ហេតុផលគឺដោយសារអ្នកធ្លាប់រងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅពេក ហើយអ្នកពេលខ្លះមិនចង់ប្រាប់ ឬ សុំជំនួយពីពួកគេ ព្រោះខ្លាចពួកគេបារម្ភអំពីអ្នក។
-បើអ្នករើសរូប ២
ភាពឯករាជ្យរបស់អ្នកពឹងផ្អែកពីគ្រួសារបន្តិចបន្តួចប៉ុណ្ណោះ ទោះជាគ្រួសាររបស់អ្នកអាចផ្តល់គ្រប់យ៉ាងនិងមានសុវត្ថិភាពសម្រាប់អ្នកក៏ដោយ។ អ្នកមិនចង់រស់នៅពឹងលើគ្រួសារទាំងស្រុងទេ។ យ៉ាងណាមិញ នៅពេលជួបការលំបាកមួយចំនួន អ្នកត្រលប់ទៅរកឪពុកម្តាយ ដោយសារតែអ្នកហត់នឿយនិងចង់សម្រាក ប៉ុន្តែអ្នកនឹងមិនចុះចាញ់ឬបោះបង់ចោលដាច់ខាត។បើទោះជាអ្នកមានក្តីបារម្ភច្រើននៅក្នុងចិត្ត អ្នកក៏មិនសូវចែករំលែករឿងទាំងនោះទៅនរណាដែរ ព្រោះអ្នកចង់ស្វែងរកដំណោះស្រាយដោយខ្លួនឯង។
-បើអ្នករើសរូប ៣
ជាមធ្យម ភាពឯករាជ្យរបស់អ្នកច្រើនពឹងផ្អែកលើគ្រួសារ ដែលអាចនិយាយបានថាអ្នកជាមនុស្សមានភាពជិតស្និទ្ធ និងទំនាក់ទំនងល្អជាមួយសមាជិកក្នុងផ្ទះ។ យ៉ាងណាក៏ដោយ ពេលអ្នកមិនសប្បាយចិត្ត ឬក៏ត្រូវការមនុស្សម្នាក់ជជែកគ្នា អ្នកតែងទៅរកមិត្តភក្កិ ឬចេញក្រៅបំបាត់ទុក្ខមួយភ្លែត ជំនួសឲ្យការនៅផ្ទះ។ ប៉ុន្តែ អ្នកនឹងសុំយោបល់ពីគ្រួសារ សម្រាប់បញ្ហាហិរញ្ញវត្ថុ ឬពេលអ្នកមានបញ្ហាទាក់ទងនឹងប្រាក់កាក់។ពេលដែលអ្នកជួបបញ្ហានៅកន្លែងធ្វើការ មានបញ្ហាសេដ្ឋកិច្ច ឬ ឈឺ ជាដើម គ្រួសារជាមនុស្សដំបូងដែលអ្នកគិតដល់មុនគេ ហើយពួកគេវិញក៏ការពារនិងមើលថែទាំអ្នកបានយ៉ាងល្អក្នុងគ្រាទាំងនេះ។
-បើអ្នករើសរូប ៤
អ្នកមានទំនោរពឹងផ្អែកលើគ្រួសារច្រើន ទោះជាអ្នកមានអាយុច្រើនប៉ុនណា ក៏អ្នកនៅតែដូចកូនក្មេងដែលត្រូវការ ការគាំទ្រនិងការការពារ ពីឪពុកម្តាយជាទីស្រលាញ់។ អ្នកតែងចង់បានការយកចិត្តទុកដាក់ ការមើលថែ និងគាំទ្រពីក្រុមគ្រួសារ មិនថារឿងសេដ្ឋកិច្ច ស្មារតី និងបុគ្គលភាពនៃជីវិត។ វាជារឿងពិបាកមួយចំពោះអ្នកក្នុងការរស់នៅឆ្ងាយពីឪពុកម្តាយ ហើយបើអ្នកបាត់ទំនាក់ទំនងជាមួយសាច់ញាតិ ឬក្រុមគ្រួសារ អ្នកមានអារម្មណ៍ថា ការរីកចម្រើននៅក្នុងសង្គមខាងក្រៅហាក់មិនសូវទៅមុខសោះ ដែលធ្វើឲ្យអ្នកកាន់តែលំបាកជាងមុន។
-តើអ្នកស្ថិតនៅក្នុងលេខមួយណា?
-តោះចូលcommert លេងទាំងអស់គ្នា!