ខ្សែបម្រើ N’Golo Kante នឹងមានឈ្មោះលេងសម្រាប់ក្លិបតោខៀវ Chelsea ក្នុងពានរង្វាន់ Champions League ទល់នឹងក្រុម Bayern Munich នៅយប់នេះ ក្រោយអវត្តមានតាំងពីខែកក្ដដាកន្លងទៅ។
ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ មិនបានលេងចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ដោយសារតែបញ្ហារបួសសរសៃពួរ។ បច្ចុប្បន្ននេះ រូបគេត្រូវបានលោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បញ្ចូលឈ្មោះសម្រាប់ត្រៀមលេងការប្រកួតយប់នេះ ខណៈដែលកីឡាករ Cesar Azpilicueta, Christian Pulisic, Jorginho, Marcos Alonso, Willian និង Pedro សុទ្ធតែអវត្តមាន។
គួរបញ្ជាក់ដែរថា ក្រុមទាំងពីរខាងលើធ្លាប់ជួបគ្នានៅជើងទី ១ រួចម្តងហើយ ដោយ Bayern Munich បានយកឈ្នះ Chelsea ក្នុងលទ្ធផល ៣-០ ក្រៅដី ខណៈដែលជើងទី ២ នឹងធ្វើឡើងនៅយប់នេះវេលាម៉ោង ២ យប់ម៉ោងនៅក្នុងប្រទេសកម្ពុជា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore